ព័ត៌មានជាតិ

លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្តល់អង្កចំនួន១៤០តោន ដ​ល់​ខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ដើម្បីសម្រាលទុក្ខលំបាកប្រជាពល​រ​ដ្ឋក្រីក្រ

រាជធានីភ្នំពេញ ៖ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានរាជធានីភ្នំពេញផ្តល់អង្ករចំនួន១៤០តោនស​ម្រា​​​ប់ចែកជូនប្រជាពលរដ្ឋក្រីក្រនៅខណ្ឌទំាង១៤ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។
ក្រោ​យ កិច្ចប្រជុំក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅរាជធានីភ្នំពេញ ដើម្បីពិភាក្សារកដំណោះស្រាយជួយដល់ប្រជាពលរដ្ឋក្រីក្រ​ក្នុងសហគបន៍ ដែលកំពុងប្រឈមនឹង ការខ្វះខាតស្បៀង ក្នុងអំឡុងពេលនៃការរីករាលដាលរាគកវីដ ១៩ ស្របតាម ខ្លឹមសារនៃលិខិតលេខ ១៧ សជណ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី២៨ ឧសភានេះ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន រាជធានីភ្នំពេញបាន ផ្តល់អង្កចំនួន១៤០តោន ដល់ខណ្ឌទាំង១៤ ដើម្បីសម្រាលទុក្ខលំបាកប្រជាពលរដ្ឋក្រីក្រ ។
លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍លើកឡើងថា កិច្ចប្រជុំក្រុមការងារនេះ គឺដើម្បីពិភាក្សារកដំ​ណោះ​ស្រាយ ស្វែងរកគន្លឹះមួយចំនួន ធ្វើយ៉ាងណាជួយទៅដល់ប្រជាពលរដ្ឋក្រីក្រ រងគ្រោះនិងងាយរងគ្រោះ នៅក្នុងរាជធានី ខណៈដែលប្រទេសកម្ពុជាបាននិងកំពុងប្រឈមមុខទៅនឹងជំងឺកូវីដ-១៩ ហើយការផ្តល់អង្កចំនួន១៤០តោន ដល់ខណ្ឌទាំង១៤ ដើម្បីសម្រាលទុក្ខលំបាកប្រជាពលរដ្ឋក្រីក្រ ស្របតាមកាលៈទេសៈដែលយើងកំពុងប្រឈមនេះ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីបានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ ផ្អែកតាមវិធានការរបស់រាជរដ្ឋាភិបាលកម្ពុ​ជា អាជ្ញាធរមូលដ្ឋានបានសហការបានអនុវត្តនូវរាល់វិធានការទាំងឡាយ ដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមរយៈ ការអនុវត្តនូ​វ​អ​នុសាសន៍ឆ្លើយតបភ្លាមៗដូចជាមិនឱ្យមាន ការជួបជុំរៀបចំកម្មវិធីពិធីសាសនាបិទទាំងស្រុងនូវសាលារៀន និងគ្រឹះស្ថានសិ​ក្សា​គ្រប់កម្រិត ទូទាំងរាជធានីភ្នំពេញ បិទទាំងស្រុងនូវកម្មវិធីប្រគុំតន្ត្រីនៅតាមទីធ្លាសាធារណៈ, បិទអាជីវកម្មខារ៉ាអូខេ (KTV​)​, ក្លឹប , រោងភាពយន្ត , បៀរហ្គាឌិន កាស៊ីណូណាហ្គាវើល , និងកន្លែងសប្បាយភាពក្នុង វិស័យទេសចរណ៍ជាដើម។

 រដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ និងចាត់វិធានការទាន់ពេលវេលាចំពោះក្រុមជនឱកាសនិយម និងក្រុមបំពុល សង្គម ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងចេតនាកេងចំណេញផលប្រយោជន៍ ឬ បង្កឱ្យ មានចលាចលក្នុងសង្គម។បន្ថែមពីនេះទៀតបានចុះអប់រំផ្សព្វផ្សាយ និងចែកខិត្តបណ្ណសុខភាពជូនប្រជាពលរដ្ឋតាមមូលដ្ឋាន, ទីផ្សារ និង សហគមន៍ ជា​មួ​យនឹងការផ្សព្វផ្សាយតាមបណ្តាញ , ផ្ទាំងប៉ាណូ និងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មជាច្រើនទីតាំង ទូទាំងរាជធានីភ្នំពេញ ។

ឯ​កឧត្តមអភិបាលបានបញ្ជាក់ថា នៅរាជធានីភ្នំពេញមានសហគមន៍ក្រីក្រចំនួន ៣៣៥ សហគមន៍ ស្ថិតក្នុងសង្កាត់ចំនួន ៥២ នៃខណ្ឌចំនួន ៩ ។ តែក្រោមម្លប់សន្តិភាព នៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឱ្យចំនួន​សហ​គ​ម​ន៍​ក្រីក្រ មានការថយចុះពី ៣៣៥ សហគមន៍ ក្នុងឆ្នាំ២០០៣ មកត្រឹមតែ ១៥១ សហគមន៍ ក្នុងឆ្នាំ២០២០ ហើយពួកគេរស់ក្នុងស្ថានភាពកាន់តែល្អប្រសើរក្រោមការយកចិត្តទុកដាក់ជាប្រចំាពីអាជ្ញាធរមូលដ្ឋាន៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button