ព័ត៌មានជាតិ

វិនិយោគិនចិនគ្រោងបង្កើតរោងច​ក្រកែច្នៃអំបិលនៅខេត្តកំពត-កែប ដើម្បីបំពេញតម្រូវការទីផ្សារអំបិលក្នុងស្រុក និងការនាំចេញ

ខេត្តកំពត ៖ វិនិយោគិនចិនគ្រោងបង្កើតរោងចក្រកែច្នៃអំបិលនៅខេត្តកំពត-កែប ដើម្បីបំពេញតម្រូវការទំាងទីផ្សារអំបិលក្នុ​ង​ស្រុក និងការនាំចេញ។
លោ​ក​ ប៊ុន បារាំង ប្រធានសហគមផលិតអំបិលខេត្តកំពត បានឲ្យដឹងថា ក្រុមហ៊ុនរបស់ប្រទេសចិនបានត្រៀមចុះសិក្សាពី​គ​ម្រោ​​​ងបង្កើតរោងចក្រនេះហើយ ប៉ុន្តែមិនទាន់ប្រកាសជាសាធារណៈនៅឡើយទេ ដោយរងចាំស្ថានភាពជម្ងឺកូវីដ១៩ ស្ងប់ស្ងា​ត់​សិ​ន​​​។ លោកប្រធានសមាគមបានបញ្ជាក់ថា គម្រោងបង្កើតរោងចក្រកែច្នៃអំបិលមានសារៈសំខាន់ ណាស់ដើម្បីជំរុញការផលិតអំ​បិ​លនៅកម្ពុជាឲ្យ​កាន់​​តែ​មានគុណភាព ឆ្លើយតបបានតម្រូវការទីផ្សារ ខណៈបច្ចុប្បន្នរោងចក្រផលិតអំបិលនៅខេត្តកំពតមា​ន​សភាពចាស់ទ្រុឌទ្រោមផលិតមិនតាមតម្រូវការ។ លោក សង្ឃឹមនិងជឿជាក់ថា ក្រោយបញ្ចប់កូវីដ១៩ រោងចក្រមួយនេះអាច​នឹ​ងមានវត្តមាននៅលើទឹកដីកម្ពុជា។ រោងចក្រដែល វិនិយោគិនចិនមកស​ហ​ការ គឺជួយការបំលែងអំបិ​លពីគ្រួស ឲ្យទៅជាម៉ដ្ឋ​ដែ​​ល​អាចប្រើសម្រាប់ហូបបាន ដោយសារអំបិលពេលយកពីស្រែមកជាអំបិលគ្រួស យើ​ង​​​យ​​កមកកែច្នៃអោយជាអំបិលម៉ត់ដាក់ជា​ក​ញ្ចប់ៗ។ យើងសព្វថ្ងៃនេះយើងកំពុងខ្វះខាតរោងចក្រកែច្នៃអំបិលគ្រួសមកជាអំបិ​ល​ម៉ត់ ទើបយើ​ង​កំ​ពុងទំនាក់ទំនងខា​ង​ចិ​​​នឲ្យគាត់ជួយ។ លោកបន្តថា ការផលិតអំបិលក្នុងឆ្នាំ២០២០នេះ រំពឹងថានឹងប្រមូលបានប្រមាណ៨ម៉ឺនតោន លើផ្ទៃដីជា​ង ៤,​០​០០ហិកតា។
សូមបញ្ជាក់ថា បច្ចុប្បន្នក្រុមផលិតអំបិលមានចំនួន២០០ក្រុមសាមគ្គីហើយចែកចេញជា៧មណ្ឌល គឺមាន នៅក្នុងស្រុកទឹកឈូ ក្រុ​​​​​ងកំពត សេះស ស្រុកកំពុងត្រាច និងកែប។ ក្នុងមួយឆ្នាំកម្ពុជាត្រូវការអំបិលប្រមាណ១០ម៉ឺនតោនសម្រាប់ប្រើប្រាស់ក្នុងស្រុក ។

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button