ទីតាំងល្បែងស៊ីសង សង្វៀនបញ្ជល់មាន់និងអាប៉ោងមួយកន្លែង បើកលេងយ៉ាងអនាធិបតេយ្យ ស្ថិតនៅ ឃុំជាំស្រងាំ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ខណៈសមត្ថកិច្ចមិនទាន់ចាត់វិធានការបង្រ្កាប
ខេត្តកំពង់ស្ពឺ ៖ ទីតាំងល្បែងស៊ីសង សង្វៀនបញ្ជល់មាន់និងអាប៉ោងមួយកន្លែង បើកលេងយ៉ាងអនាធិបតេយ្យ ស្ថិតនៅ ឃុំជាំស្រងាំ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ខណៈសមត្ថកិច្ចមិនទាន់ចាត់វិធានការបង្រ្កាប។
ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា ពួកគាត់សង្ស័យទៅលើមន្ត្រីនគរបាលស្រុកបរសេដ្ឋ ជាអ្នកបើកដៃឲ្យមានសង្វៀនជល់មាន់និងអាប៉ោងខុសច្បាប់មួយនេះដំណើរការបើកលេងបានយ៉ាងរលូន ដោយពុំមានអាជ្ញាធរឬសមត្ថកិច្ចណាចាត់វិធានការចុះមកហាមឃាត់ ឬធ្វើការបង្ក្រាបម្ដងសោះ ប្រហែលជាសមត្ថកិច្ចក្នុងមូលដ្ឋានមួយចំនួន អាចបានទទួលលាភសក្ការៈប្រចាំខែយ៉ាងច្រើនពីម្ចាស់បនល្បែងស៊ីសងខុសច្បាប់មួយនេះហើយមើលទៅ បានជាមិនធ្វើការបង្ក្រាប។
ប្រជាពលរដ្ឋនៅឃុំជាំស្រងាំ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ សូមសំណូមពរដល់លោកអភិបាលខេត្ត និងលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការខេត្តកំស្ពឺ និងលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ គួរតែមានចំណាត់ការ ចាត់ឱ្យកម្លាំងជំនាញក្រោមឱវាទ ចុះត្រួតពិនិត្យទីតាំងសង្វៀនបញ្ជល់មាន់ និងអាប៉ោងខុសច្បាប់បើកលេងនៅភូមិឃុំខាងលើនេះ និងមានវិធានការចុះបង្ក្រាប ដើម្បីឲ្យភូមិឃុំមានសុវត្ថិភាពល្អប្រសើរ។