ព័ត៌មានជាតិ
ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម អញ្ជើញធ្វើជាវាគ្មិន ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី « សក្ដានុពលនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ដែលមានការទាក់ទងនឹងភូតគាមអនាម័យ »
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម អញ្ជើញធ្វើជាវាគ្មិន ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី « សក្ដានុពលនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ដែលមានការទាក់ទងនឹងភូតគាមអនាម័យ » ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាព ដោយបង្ហាញពីគោលបំណងជូនសាធារណៈជនឲ្យបានយល់ច្បាស់ពីសកម្មភាព អំពីផលិតភាពកសិកម្មរបស់កម្ពុជា ដែលមានសក្ដានុពលសម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្ដរជាតិ ក្នុងឱកាសកាលានុវត្តភាពជំរុញនូវកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាភាពល្អប្រសើរឡើងវិញ នៃជីវភាពរស់នៅរបស់ប្រជាកសិករកម្ពុជា ។