ព័ត៌មានជាតិ
កិច្ចប្រជុំគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ ស្ថិតនៅ វិទ្យាល័យ ហ៊ុន សែន ROTA
ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃ៣១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំ កិច្ចប្រជុំគណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈគំរូ ស្ថិតនៅ វិទ្យាល័យ ហ៊ុន សែន ROTA ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ឋជុំវិញខេត្ត ដែលបានចូលរួមប្រជុំពិភាក្សាលម្អិត និងផ្តល់យោលបល់អំពីបច្ចេកទេសនៃការដាក់ពិន្ទុសាលារៀនទៅតាមសូចនាករនីមួយៗ ទៅតាមគោលការណ៍ដែលស្តង់ដាបានកំណត់ បានពិភាក្សាលើចំណុចខ្លាំង និងចំណុចខ្សោយ របស់អង្គភាពសាធារណៈគំរូនីមួយៗ ដែលកើតមានឡើងកន្លងមក ដើម្បីកែលម្អឱ្យកាន់តែប្រសើរឡើងស្របតាមស្តង់ដាបានកំណត់៕