អ្នកភូមិចំនួន២បានស្នើសុំកិច្ចអន្តរាគមន៍ពីសម្តេចតេជោហ៊ុនសែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋចំនួន ជិត៨០០ គ្រួសារ និងក្រុមហ៊ុនមេត្រីភាព
ខេត្តព្រះវិហារ ៖ ប្រជាពលរដ្ឋចំនួនជិត៨០០គ្រួសារ រស់នៅភូមិអន្ទិល និងភូមិរស្មី ឃុំយាង ស្រុកជាំក្សាន្តខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ បាននាំគ្នាស្នេីសុំឲ្យគ្រឿងចក្ររបស់ក្រុមហ៊ុនមេត្រីភាពផ្អាកការឈូសឆាយតំបន់ដីទំនាស់ ពួកគាត់រងចាំការដោះស្រាយសិន
ជាពិសេសប៉ះពាល់ដល់ដំណាំផ្សេងៗដែលគាត់បានដាំដុះលេីដីទាំងនោះ។
ប្រជាពលរដ្ឋ ចំនួនជិត៨០០គ្រួសារក្នុងនោះមានអ្នកខ្លះមករស់នៅ តាំងពីឆ្នាំ ២០១៥ ខ្លះទៀតតាំងពីឆ្នាំ២០១២ មកម្ល៉េះ បានអាស្រ័យផល នឹងដាំដំណាំដូចជាដូង ស្វាយចន្ទី ដំឡូងមីជាដើម …។ល។ហេីយមានពលរដ្ឋចំនួន១៨នាក់ បានជាប់ពន្ធធរនាគា ត្រូវបានដោះលែងមកវិញដោយមានអ្នកខ្លះជាប់ដល់ជាង៦ខែ យោងតាមពលរដ្ឋបានបញ្ជាក់ថាខាងក្រុមហ៊ុនមានគោលការដោះដូរឲ្យពលរដ្ឋផ្តិតមេដៃចេញពីកន្លែងចាស់ក្នុង១គ្រួសារក្រុមហ៊ុនឲ្យ២ហិកតានៅកន្លែងថ្មី ដោយមិនទាន់ដឹងថាដីនៅកន្លែងណាពិតប្រាកដនោះទេ ហេីយប្រសិនមិនបានចាំតវ៉ាទៀត ។
ប៉ុន្តែខាងក្រុមពលរដ្ឋទាំងអស់មិនព្រមទទួលយកទេ ដោយសុំឲ្យមានការកាត់ឆ្វៀលតាមភាពជាក់ស្តែង ។ទាក់ទងទៅនិងបញ្ហាទំនាស់ខាងលេីនេះអ្នកព័ត៌មានយេីងមិនទាន់អាចសុំការបំភ្លឺពីសំណាក់ដំណាងក្រុមហ៊ុន អាជ្ញាធរស្រុកជាំក្សាន្ត និងឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារបាននៅឡេីយទេ។
ក្រុមពលរដ្ឋទាំងអស់ជិត៨០០គ្រួសារទទូចស្នើសុំកិច្ចអន្តរាគមន៍ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ពីព្រោះទីណាមានប្រជាជនមានទុក្ខលំបាកទីនោះក៍តែងតែមានវត្តមានរបស់សម្តេចទាំងទ្វេរក្នុងការដោះស្រាយជូនប្រជាជនប្រកបដោយបញ្ញាឈ្លាសវៃនិងជាទីគោរពស្រលាញ់ជឿជាក់ពីសំណាក់ប្រជាជនជាកូន ជាចៅ របស់សម្តេចទាំងទ្វេរ៕