ព័ត៌មានជាតិ

កីឡាករ-កីឡាការិនីកីឡាអត្តព​លក​ម្មមកពីតាមបណ្តាខេត្ត រាជធានីចំ​នួ​​​ន ៦១ នាក់ បានមកជួបជុំគ្នាធ្វើតេស្តសមត្ថភាពត្រៀមចូលរួមក្រុមជម្រើសជាតិឆ្នាំ ២០២០

រាជធានីភ្នំពេញ ៖ កីឡាករ-កីឡាការិនីកីឡាអត្តពលកម្មមកពីតាមបណ្តាខេត្ត រាជធានីចំនួន ៦១ នាក់ បានមកជួបជុំគ្នាធ្វើតេ​ស្តសមត្ថភាពត្រៀមចូលរួមក្រុមជម្រើសជាតិឆ្នាំ ២០២០ ។
សកម្មភាពធ្វើតេស្តសមត្ថភាពចូលជម្រើសជាតិរបស់អត្តពលិកកីឡាអត្ត ពលកម្មឆ្នាំ២០២០នេះ បានប្រព្រឹត្តទៅកាល​ពី​​​​រ​​​សៀ​លថ្ងៃទី០៦កក្កដាក្រោមការត្រួតពិនិត្យពីលោ​ក​ ​ផៃ សុខ អនុប្រធានទី១ តំណាងលោក អ៊ុក សិទ្ធិជាតិ ប្រធានសហព័ន្ធខ្មែរកីឡា​អ​ត្ត​ព​លកម្មស្ម័គ្រចិត្ត ដែលផ្តើមគំនិតរៀបចំឲ្យមានការធ្វើតេស្តនេះ នៅក្នុងទីលានបាល់​ទាត់នៃបរិវេណពហុកីឡដ្ឋានជាតិអូឡាំ​ពិ​ក​។​
លោក ហ៊ុន បូរី អគ្គលេខាធិការសហ ព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្ត បានប្រាប់ឲ្យដឹងថា ការធ្វើតេស្តលើកនេះមានកីឡាករកីឡាការិនីចំនួន៦១នាក់ក្នុងនោះមានកីឡា​កា​រិនីចំនួន១៧នាក់មកពីក្លិប និងសមាគមចំនួន១១ ដើម្បីជ្រើស រើសកីឡាករកី​ឡាការិនីឆ្នើមចំនួន៥នាក់ចូ លហ្វឹកហាត់ក្រុមជម្រើសជាតិ២០២០។
យោ​​​ងតាមស្មារតីអង្គប្រជុំគណៈកម្មការជ្រើសរើសកីឡាករ-កីឡាការិនីជម្រើស ជាតិ៥នាក់ ដែលធ្លាប់ចូលរួមព្រឹត្តិការណ៍ ប្រកួតកីឡា SEA GAMES 2019 ព្រម ទាំងទទួ​ល​​​បា​នលទ្ធផលល្អថែមទៀតនោះ ត្រូវជាប់ក្រុមជម្រើសជាតិដោយ ស័្វយប្រវត្តិ ហើយ៥​នា​ក់​ទៀត សហព័ន្ធនឹងជ្រើសរើសតាមរយ:តេស្តសមត្ថភាព ក្នុងចំណោមកីឡា​ករ-កី​ឡាការិនីទាំង ៦១នាក់ ដែលមកពីតាមបណ្តាខេត្តនានាដែលមកចូលរួមនេះ។
ចំណែកលោកគ្រូបង្វឹកចំនួន៧នាក់ ដែ លឈរឈ្មោះ អង្គប្រជុំសម្រេចជ្រើសរើស ៥នាក់ តាមគោលការណ៍អនុញ្ញាតរបស់ ក្រសួងអប់រំ យុវជននិងកីឡា។ដូច្នេះក្រុម ជម្រើ​សជា​​​តិអត្តពលកម្មឆ្នាំនេះ មានគ្រូ បង្វឹកចំនួន៥នាក់ កីឡាករ-កីឡាការិនី ១០នាក់ ក្នុ​ង​នោះកីឡាការិនី២នាក់។ ចំ ពោះក្រុមជម្រើសជាតិអត្តពលកម្មថ្នាលវិញ មានគ្រូបង្វឹ​ក​​ចំនួន៤នាក់ កីឡាករ-កីឡាការិនី១៨នា​ក់​ក្នុងនោះកីឡាការិនី ៧នាក់៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button