ព័ត៌មានជាតិ

តំណាងរាស្ត្រកំពង់ឆ្នាំង និងក្រុមកា​រ​ងារ ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រ​ជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន ២៥៣គ្រួសារ នៅស្រុករលា​ប្អៀ​​​​​​រ ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃអាទិត្យ ៧រោច  ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០នេះ នៅ​សាលាឃុំពង្រ ស្ថិតក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានរៀបចំពិធីសំណេះសំណាល និងចែកអំណោយជូនដល់ចាស់ជរា ជ​ន​ពិការ និងគ្រួសារមានជីវភាពខ្វះខាតជួបការលំបាក  ចំនួន ២៥៣គ្រួសារ ក្រោមអធិបតីភាពលោកជំទាវ កែ ច័ន្ទមុនី អ្នកតំ​ណា​ងរាស្រ្តមណ្ឌលកំពង់ឆ្នាំង លោកជំទាវ គ្រី សារ៉ន ប្រធានសម្ព័ន្ធប្រជាជនដើម្បីសន្តិភាព លោកស្រី ប៊ន សុភី អភិបាលរងខេត្ត។

ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះគ្រូសរណធវិចិត្រធម្ម ហឿម សុវណ្ណារ៉ា ទីប្រឹក្សាផ្ទាល់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិ​​បតីកត្តិឧ​ទេ​សបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តគីរីធម្មរាជ(ហៅវត្ត​ភ្នំតារូងតារាជ) លោក យង់ សៅវុឌ្ឍី អភិបាលស្រុក លោក គង់ រិទ្ធា ប្រធាន​ចលនាយុវជនកម្ពុជា ក្រុម១៥៧ ក្រុងប៉ោយប៉ែត រួ​ម​ជាមួយក្រុមការងារ និងស.ស.យ.ក​.ស្រុក អាជ្ញាធរឃុំ ភូមិ គណៈកម្មការវត្ត ប្រជាពលរដ្ឋ​។

អំណោយដែលបានចែកជូនក្នុងឱកាសនោះ ក្នុង១គ្រួសារៗ ទទួលបាន៖ អង្ករ ១៥គីឡូក្រាម អំបិល១គីឡូ ស្ករស ០,៥០ គីឡូ ប៊ី​ចេ​ង​១គីឡូ ទឹកត្រី ២ដប ទឹកស៊ីអ៉ីវ ២ដប ត្រីខ ៥កំប៉ុង មី ១៥កញ្ចប់ ទឹកផ្លែឈើ ៣កំប៉ុង សៀង ១ដប ទឹកដោះគោ ១កំប៉ុង ឆៃប៉ូវ ០​,៥០គីឡូ និងថវិកា ១០,០០០រៀល។

សូមជម្រាបជូនផងដែរថាពិធីនេះក្រោមការរៀបចំរបស់ព្រះគ្រូសរណធវិចិត្រធម្ម ហឿម សុវណ្ណារ៉ា ទីប្រឹក្សាផ្ទាល់ សម្តេចព្រះអគ្គម​ហា​​​សង្ឃរាជាធិបតីកត្តិឧទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តគីរី​ធ​ម្មរាជ(ហៅវត្តភ្នំតារូងតារាជ) ដោយមានការចូលរួមសហការពីក្រុមការងារសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ក្រុងប៉ោ​យ​​​ប៉ែត សាខាខេត្តបន្ទាយមានជ័យ រួមនឹងគណៈកម្មការវត្តគីរីធម្មរាជ។

មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ កែ ច័ន្ទមុនី បានបញ្ជាក់ពីតម្លៃនៃសន្តិភាពជូនដល់បងប្អូនប្រជាពលរដ្ឋ និងពាំនាំការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូរសុខទុក្ខប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ក្នុងនោះលោកជំទាវបានថ្លែងអំណរគុណចំពោះអាជ្ញាធរមូ​ល​ដ្ឋានដែលរាយការណ៍អំពីសុខទុក្ខ ការខ្វះខាតរបស់ប្រជាពលរដ្ឋដោយមិនប្រកាន់និន្នាការគណបក្សនយោបាយឡើយ។​

លោកស្រី ប៊ន សុភី អភិបាលរងខេត្ត បានធ្វើផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋ ពីវិធានការការពារខ្លួនពីជំងឺផ្សេងៗ ពិសេស​ជំ​ងឺ​កូវីដ-១៩ ដែ​ល​កំពុងរីករាលដាលទូទាំងសកលលោក ត្រូវតែប្រុងប្រយ័ត្ន និងអនុវត្តតាមវិធានការ របស់រាជរដ្ឋាភិបាលកម្ពុ​ជា​ និងតាមគោលកាណ៍ណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប្រចាំ ដើម្បីចូលរួមទាំងអស់គ្នាកុំឱ្យកើតមានជំងឺកូវីដ-១៩ នៅ​​​ក្នុងដំណាក់កាលដែលមានរលកទី២នេះ នៅក្នុងគ្រួសារ និងសហគមន៍យើង ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button