ព័ត៌មានជាតិ
ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគីរី អញ្ជើញធ្វើជាវាគ្មិនក្នុងសន្និសីទ សារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលរដ្ឋបាលខេត្តរតនគីរី»
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ នៅទីស្តីការគណៈរដ្ឋមន្រ្តី រាជធានីភ្នំពេញ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគីរី អញ្ជើញធ្វើជាវាគ្មិនក្នុងសន្និសីទ សារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលរដ្ឋបាលខេត្តរតនគីរី» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអម នាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាព ។