ព័ត៌មានជាតិ

អាជ្ញាធរខេត្តព្រះវិហារ បើកយុទ្ធនា​កា​រផ្សព្វផ្សាយ ពីវិធីកាត់បន្ថយ​ហា​និ​ភ័​យពីការឆ្លងជំងឺកូវីដ១៩ នៅក្នុងក្រុង-ស្រុកទាំង៨ ក្នុងខេត្តព្រះវិហារ

ខេត្តព្រះវិហារ ៖ អាជ្ញាធរខេត្តព្រះវិហារ សហការជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ រួមជាមួយ ស​.​ស.យ.ក អាជ្ញាធរក្រុង កងកម្លាំងទាំង៣ បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការ​ឆ្ល​ង ជំងឺកូវីដ-១៩ នៅក្នុងក្រុង-ស្រុកទាំង៨ ក្នុងខេត្តព្រះវិហារ ។

ការចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ មា​ន​អត្ថន័យ​អប់រំដូចខាងក្រោម៖

១.លាង​ដៃ​ឲ្យ​បាន​ញឹកញាប់​ជា​មួយ​សាប៊ូ​ និង​ទឹក​ស្អាត​ ឬទឹក​អាល់​កុលលាង​ដៃ​ ឬអាល់កុល​ហ្សែល​

២.ខ្ទប់​មាត់​ និង​ច្រមុះ​នៅ​ពេល​ក្អក​ ឬកណ្តាស់ដោយ​ប្រេី​កែង​ដៃ​ឬ​ក្រដាស​អនាម័យ​ រួច​បោះ​ចោល​ក្នុង​ធុង​សំ​រា​​​​ម​ឲ្យ​បាន​ត្រឹមត្រូវ​

៣.ជៀសវាង​ប៉ះ​ពាល់​ជិតស្និទ្ធ​ជាមួយ​អ្នក​ដែល​មាន​គ្រុន​ក្តៅ​ ក្អក​ ឬផ្តាសាយ

៤.ជៀសវាង​ប៉ះពាល់​ភ្នែក​ ច្រមុះ​ ឬមាត់

៥.បរិភោគ​អាហារ​ដែល​ចម្អិន​បាន​ឆ្អិន​ល្អ​

៦.ស្វាគមន៍​ដោយ​សំពះ​ ជំនួស​ការ​ចាប់​ដៃ

ក្នុងនោះ ក៏មានការចែកជូននូវ​សាប៊ូ​ ប្រូធិច(Protect) ដល់​ដៃ​ប្រជាពលរដ្ឋ និង​បិទ​ខិតប័ណ្ណផ្សព្វផ្សាយ ស្តី​ពី​វិ​ធី​​​កាត់​បន្ថយ​ហានិភ័យ​ ពី​ការឆ្លង​ជំងឺ​កូវីដ​១៩​ តាមជញ្ជាំង​ផ្ទះ​​ប្រជាពលរដ្ឋ​ និងតូបលក់ឥវ៉ាន់នានា នៅក្នុង​ខេ​​ត្ត ៕

 

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button