ព័ត៌មានជាតិ

មូលនិធិ ជែក ម៉ា និងអាលីបាបា បា​​​ន​មកដល់កម្ពុជា ដើម្បីគាំទ្រដល់កិ​ច្ច​​​​ខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុង​កា​រប្រយុទ្ធប្រឆាំងនឹងមេរោគ​កូវី​ដ​១​៩

រាជធានីភ្នំពេញ ៖ កញ្ចប់ធ្វើតែស្តដែលជាអំណោយប្រគល់ជូនដោយមូលនិធិ ជែកម៉ា (Jack Ma) និងមូលនិធិ អា​​​​​​លីបាបា (Alibaba Foundation) បានមកដល់អាកា​ស​យា​នដ្ឋានអន្តរជាតិភ្នំពេញនាថ្ងៃនេះ ដើម្បីគាំទ្រដ​ល់​​​​​​​​​កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគរាតត្បាតកូវីដ ១៩ ។

ពិធីប្រគល់ និងទទួលធ្វើឡើងនៅឯទីស្តីការក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះដោយ ឯ​ក​​​ឧត្តម វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានិងឯកឧត្តមសាស្ត្រាចារ្យវេជ្ជ​ប​ណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា។
ឯ​កឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង មានប្រសាសន៍ថា “យើងកំពុងចាត់គ្រប់វិធានការដែលចាំបា​ច់​​​ដើម្បីទប់ស្កាត់ការរាតត្បាតនៃមេរោគកូវិដ ១៩ និងបង្ការមិនឲ្យឆ្លងបន្តទៀត។ សម្ភារវេជ្ជសាស្រ្តដែលទើប​តែ​មកដល់នេះ គឺជាការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីទប់ស្កាត់ និងបង្ការមេរោគនេះបាន​យ៉ា​ងទាន់ពេលវេលា ហើយយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមូលនីធិ ជែក ម៉ា និងមូលនីធិ អា​លី​​បាបា ចំពោះការជួយឧបត្ថម្ភនេះ ។
តំណាងមូលនីធិ ជែក ម៉ា បានថ្លែងថា “កិច្ចសហប្រតិបត្តិការគឺជាគន្លឹះក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគ     កូ​​​វីដ ១៩ នេះ ហើយយើងសង្ឃឹមយ៉ាងមុតមាំថា អំណោយនេះនឹងជួយបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុ​ជា​​​ក្នុងការការពារសហគមន៍របស់ខ្លួន។ ជាមួយនឹងកិច្ចគាំទ្រពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឲ្យយើងមាន​ល​ទ្ធភាពនាំចូល និងដឹកជញ្ជូនឧបករណ៍ធ្វើតេស្តដែលគេកំពុងតែត្រូវការទាំងនេះបានយ៉ាងឆាប់រហ័ស។”
អំ​ណោ​យប្រគល់ជូនប្រទេសកម្ពុជាលើកនេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តពីសំណាក់មូលនីធិទាំងនេះក្នុង​កា​រផ្តល់ជូននូវសម្ភារវេជ្ជសាស្រ្តទៅដល់ប្រទេសនៅអាស៊ីចំនួន ១០ប្រទេស ដែលទើបបានប្រកាសនៅថ្ងៃទី ២១ ខែ​​​មីនា ថ្មីៗនេះ។ ប្រទេសទាំង ១០នោះរួមមាន កម្ពុជា អាហ្គានីស្ថាន បង់ក្លាដេស ឡាវ ម៉ាល់ឌីវ ម៉ុងហ្គោលី មី​យ៉ា​​ន់ម៉ា នេប៉ាល់ ប៉ាគីស្ថាន និងស្រីលង្ការ។ ជារួមប្រទេសទាំង ១០នេះនឹងទទួលម៉ាសសរុបចំនួ ន ១,៨ លាន​ប​ន្ទះ, កញ្ចប់ធ្វើតេស្តចំនួន ២១០ ០០០ កញ្ចប់, និងសំលៀកបំពាក់ការពារខ្លួនចំនួន ៣៦ ០០០ សម្រាប់ ក៏ដូ​ច​​​​ជាឧបករណ៍វេជ្ជសាស្រ្តសំខាន់ៗដ៏ទៃទៀតដូចជា កង្ហារខ្យល់ និងទែរម៉ូម៉ែត្រវាស់កម្តៅថ្ងាស់។
អំ​​​ណោយទាំងនេះគឺជាកិច្ចផ្តួចផ្តើមផ្តល់ជំនួយពីមូលនីធិ ជែក ម៉ា និងមូលនីធិ អាលីបាបា ដើម្បីគាំទ្រដល់តំ​ប​ន់នានានៅលើពិភពលោកដែលរងគ្រោះខ្លាំងបំផុតពីវិបត្តិកូវីដ ១៩។ អំណោយទាំងនេះរួមមានការយក និ​ង​​​ប្រគល់សម្ភារវេជ្ជសាស្ត្រផ្សេងៗឲ្យទៅប្រទេស និងតំបន់នានានៅអាស៊ី, អាមេរិកខាងជើង, អា​មេ​រិក​ឡា​ទី​ន​,​​​​​ ​អ៊ឺរ៉ុប, និងអាហ្រ្វិក ៕

 

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button