សម្តេចក្រឡាហោម ស ខេង ណែនាំឱ្យមន្ត្រីជំនាញ សិក្សាពីគម្រោងបង្កើតសារមន្ទីរនគរបាលជាតិ ដើម្បីរក្សាទុកឯកសារព្រមទាំងរក្សានូវស្ថាដៃក្បួនច្បាប់ពាក់ព័ន្ធទៅនឹងការងារនគបាលជាតិ
រាជធានីភ្នំពេញ ៖ សម្តេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានណែនាំឱ្យ មន្ត្រីជំនាញសិក្សាពីគម្រោងបង្កើតសារមន្ទីរនគរបាលជាតិដើម្បីរក្សាទុកឯកសារព្រមទាំងរក្សានូវស្ថាដៃក្បួនច្បាប់ពាក់ព័ន្ធទៅនឹងការងារនគបាលជាតិ។
សម្តេចក្រឡាហមសខេងបានឯកភាពឱ្យមន្ត្រីជំនាញមាននាយកដ្ឋានបុគ្គលិក និងបណ្ឌិត្យសភានគរបាលកម្ពុជា និងមន្ត្រីជំនាញពាក់ព័ន្ធរួមគ្នាសិក្សារៀបចំផែនការទាំងការងារបច្ចេកទេស និងទីតាំងណាមួយឱ្យទូលាយដើម្បីបង្កើតសារមន្ទីរនគរបាលជាតិនៅពេលខាងមុខនេះ។
សម្ដេចក្រឡាហោម មានប្រសាសន៍ថា គម្រោងបង្កើតសារមន្ទីរនគរបាលនេះបានធ្វើឡើងដោយសារតែនគរបាលជាតិបានដើរតួនាទីសំខាន់ក្នុងការសហការជាមួយកងយុទ្ធពលខេមរភូមិន្ទ ក្នុងការការពារជាតិនៅតាមព្រំដែន នឹងបានបំពេញការងាររដ្ឋបាល ការពារសន្តិសុខជូនជាមាតុភូមិ។
សូមបញ្ជាក់ថា សារមន្ទីរនគរបាលជាតិនេះ នឹងក្លាយជាកន្លែងតម្កល់ទុកឯកសារសំខាន់ៗក្បួនច្បាប់ របស់នគបាលជាតិសម្រាប់ការសិក្សាស្រាវជ្រាវ និងបង្ហាញដល់គណៈប្រតិភូ និងភ្ញៀវអន្តរជាតិ មានដូចជាមកពីប្រទេសឡាវ ថៃ និងវៀតណាមជាដើមបានស្វែងយល់ពីនគរបាលកម្ពុជាបានកាន់តែងាយស្រួល៕