ឯកឧត្តម ភុន សាពេជ្រ ដឹកនាំក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ដល់ក្រុមគ្រួសារសព លោកយាយ ម៉ែន យ៉េន
ខេត្តតាកែវ ៖ នៅថ្ងៃអាទិត្យ ១២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០នេះ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈចិន្ត្រៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និង ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពត។
ឯកឧត្តម ភុន សាពេជ្រ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត អមដំណើរដោយ ឯកឧត្តម ហ៊ុន សុខា អនុប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត ចុះជួយស្រុកឈូក ឯកឧត្តម ហៀក ម៉ា ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកដងទង់ និងគណៈប្រតិភូជាច្រើនរូបទៀត ចូលរួមរំលែកទុក្ខលោកយាយ ម៉ែន យ៉េន ត្រូវជាម្តាយបង្កើត លោក ង៉ែត សារឿន អនុប្រធានគណបក្សមូលដ្ឋានសាលាខេត្តកំពត ដែល បានទទួលមរណៈភាព ដោយរោគាពាធ ស្ថិតនៅស្រុកគិរីវង្ស ខេត្តតាកែវ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម ភុន សាពេជ្រ នាំយកនូវបច្ច័យឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ចំនួន ៣,១០០,០០០៛(បីលានមួយសែនរៀល) ចូលរួមបុណ្យសពលោកយាយ ម៉ែន យ៉េន និងថ្លែងអំណរគុណពីស្នាដៃដែលលោកយាយ ម៉ែន យ៉េន បានខិតខំកាសាង នូវធនធានមនុស្សដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ក្រោមការដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕