ព័ត៌មានជាតិ

ឯកឧត្តម ភុន សារពេជ្រ អញ្ជើញដឹ​ក​នាំកិច្ចប្រជុំ ក្រុមការងារផែនផ្សព្វ​ផ្សាយព័ត៌មាន ដើម្បីពិនិត្យ​លើ​សេ​ច​ក្តីព្រាងលំហូរការងារ និងការបែង​ចែ​​​​​កតួនាទីភារកិច្ចទទួលខុសត្រូវ

រាជធានីភ្នំពេញ ៖ នៅថ្ងៃព្រហស្បតិ៍ ៩កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ នៅវិមាន៧មករា ឯកឧត្តម ភុន សារពេជ្រ សមាជិកយុវជនថ្នាក់កណ្តាល និងជាប្រធានផែនផ្សព្វផ្សាយព័ត៌មាននៃក្រុមការងារផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ របស់ក្រុមការងារផែនផ្សព្វផ្សាយព័ត៌មាន ដោយមានការចូលរួមពីសមាជិកសមាជិកាសរុបចំនួន ១៤រូប។

ក្នុងកិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យលើសេចក្តីព្រាងលំហូរការងារ និងការបែងចែកតួនាទីភារកិច្ចទទួលខុសត្រូវបណ្តោះអាសន្នជូនសមាជិក សមាជិកានៃផែនផ្សព្វផ្សាយព័ត៌មាន។

កិច្ចប្រជុំបានដំណើរការកម្មវិធីតាមរបៀបវារៈរបស់ខ្លួនយ៉ាងរលូន និងមានការចូលរួមមតិយោបល់យ៉ាងផុសផុលពីសំណាក់​ស​មា​​ជិក សមាជិកា ប្រកបដោយស្មារតីទទួលខុសត្រូវ និងសាមគ្គីភាព លើបេសកកម្មបំពេញការងារជូនគណបក្ស និងប្រទេ​សជា​តិ​​ឲ្យប្រសិទ្ធភាពខ្ពស់ ព្រមទាំងប្តេជ្ញារួមគ្នារក្សាបាននូវសុខសន្តិភាព និងសមិទ្ធិផលនានា របស់គណបក្ស និងរាជរដ្ឋាភិបាលឲ្យ​បា​នគង់វង្ស។

ក្រោយពីបានបញ្ចប់កម្មវិធីប្រជុំ ឯកឧត្តមប្រធានផែន ព្រមទាំងសមាជិក សមាជិកទាំង អស់បានចូលរួមពិសារអាហារសាមគ្គី ផង​ដែរ៕ ប្រភព # Central Youth CPP #KONG SOKHENG

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button