ពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ភោធសមិទ្ធិផលនានានៅវត្តគីរីគង្គា(ហៅវត្តកំពង់ក្រញ៉ូង) ស្ថិតក្នុងភូមិបាយទាឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាចខេត្តកំពតក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតប៉ែន ស៊ីម៉ន
នៅព្រឹកថ្ងៃពុធ ១៥កើត ខែ ពិសាខ ឆ្នាំ រោង ឆស័ក ព.ស ២៥៦៧ ត្រូវថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាសម្ពោធឆ្លងព្រះវិហារនិងសម្ភោធសមិទ្ធិផលនានាវត្តគីរីគង្គា (ហៅវត្តកំពង់ក្រញ៉ូង) ពិធីនេះ ក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត លោក លោកស្រី ថ្នាក់ដឹកនាំមន្ត្រី ខេត្ត និងមន្ទីរ អង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋប្រមាណជាង ៣៥០០នាក់ ។
លោក អូន ខន អភិបាលនៃគណ:អភិបាលស្រុកកំពង់ត្រាចបានថ្លែងបញ្ជាក់ជូនគណ:អធិបតី ដឹងថា៖ វត្តគិរីគង្គា មានឈ្មោះដើមហៅថា “វត្តកំពង់គ្រញូង” ជាវត្តបុរាណមួយដែលធ្លាប់រងនូវការខូចខាត បាក់បែកស្ទើរតែទាំងស្រុងដោយសារសម័យសង្គ្រាមក្រោយមកព្រះតេជគុណ សុខ នី បានដឹកនាំពុទ្ធបរិស័ទរៀបចំ កសាងវត្តនេះឡើងវិញជាបន្តបន្ទាប់ ជាមួយគ្នានោះ ដោយមានចាស់ៗជាព្រឹទ្ធាចារ្យចំណុះជើងវត្តយល់ឃើញថា ទីតាំងវត្តនៅជាប់នឹងព្រែកផង និងភ្នំផងនោះ ក៏បានឯកភាពគ្នាផ្លាស់ប្ដូរឈ្មោះពីវត្ត “កំពង់គ្រញូង” មកជា “វត្តគិរីគង្គា” វិញតែម្តងទៅ។
ក្រោមការយកចិត្តទុកដាក់និងចូលរួមឧបត្ថម្ភគាំទ្រពីសំណាក់ឯកឧត្ដមបណ្ឌិត ប៉ែន ស៊ីម៉ន រួមនិង ព្រះសង្ឃ គណកម្មការអាចារ្យវត្ត ពុទ្ធបរិស័ទ និងសប្បុរសជន ជិតឆ្ងាយបានធ្វើអោយសមិទ្ធិផលទីអារាម មួយនេះមានការរីកចម្រើនជាបន្តបន្ទាប់។
ជាក់ស្ដែងព្រះវិហារដែលធ្វើពិធីបញ្ចុះខណ្ឌសីមាសម្ពោធឆ្លងសមិទ្ធិផលនានា ពេលនេះ បានចាប់ផ្ដើមកសាងឡើង ក្នុងកំឡុងឆ្នាំ២០០៧ និងបានបញ្ចប់ជាស្ថាពរនៅឆ្នាំ២០២៤នេះដោយប្រើប្រាស់ថវិកាសរុបចំនួន ២៨៩,៧០០ដុល្លាអាមេរិក (ពីររយប៉ែតសិបប្រាំបួនពាន់ ប្រាំពីររយដុល្លាអាមេរិកគត់)គួរបញ្ជាក់ផៀងដែរថានេះជាវត្តទី៧៩ហើយ ក្នុងទឹកដីនៃខេត្តកំពត និងជាវត្តទី១៨ នៃ ស្រុកកំពង់ត្រាច ដែលបញ្ចុះខណ្ឌ និង កាត់ឬសីមាដោយឯកឧត្តមបណ្ឌិតប៉ែនស៊ីម៉នដោយផ្ទាល់ ។ មានប្រសាសន៍ សំណេះសំណាល ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បាននាំយកនៃការផផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់សម្តេចមហាពញាចក្រី ហេង សំរិន អតីតប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជូនដល់បងប្អូនប្រជាពលរដ្ឋមូលដ្ឋានក្នុងខេត្តកំពតទាំងមូលផងដែរ ។
ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បាន ថ្លែងនូវការកោតសរសើរចំពោះព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត ពុទ្ធបរិស័ទ សប្បុរសជនព្រមទាំង
អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានសហការសាមគ្គីគ្នា បានល្អ ក្នុងការរួមចំណែក កសាងបាននូវព្រះវិហារ និងសមិទ្ធផលនានាក្នុងទីអារាមមួយនេះឡើង សមិទ្ធផលទាំងនេះបានរួមចំណែកបម្រើអោយវិស័យព្រះពុទ្ធសាសនា ។ ក្នុងឱកាសនេះដែរឯកឧត្ដមបណ្ឌិត ប៉ែន ស៊ីម៉នក៏បានលើកឡើងអំពីបរិបទអំណោយផលនៃប្រទេសជាតិនាពេលបច្ចុប្បន្នដែលកំពុងមានសុខសន្តិភាពពេញលេញ
នេះហើយដែលបាននាំឲ្យមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើគ្រប់វិស័យ។
ក្នុងឱកាសនេះផងដែរឯកឧត្តមបណ្ឌិត ក៏បានបំពាក់មេដាយជូនដល់សប្បុរសជន ដែលមានស្នាដៃក្នុងការចំណាយធនធានគរុភណ្ឌក្នុងវត្តនេះ ព្រមទាំងបានប្រគេនថវិកាដល់ព្រះសង្ឃសម្រាប់សីមាឥន្ទកិលចំនួន ២០,០០០,០០០រៀល(ម្ភៃលានរៀល ) សីមាទិសទាំង៨ទិសចំនួន ៤,០០០,០០០រៀល (បួនលានរៀល)តន្ត្រីសម័យនិងល្ខោនបាសាក់ ៣,៥០០ដុល្លា(បីពាន់ប្រាំរយដុល្លាគត់) កម្លាំងប្រដាប់អាវុធចំនួន ៥១នាក់ ម្នាក់ៗ ២០,០០០រៀល( ពីរមុឺនរៀល)ក្រុមគ្រូពេទ្យ ០៤នាក់ ម្នាក់ៗ ៥០,០០០រៀល(ប្រាំមុឺនរៀល )ចំណាយរដ្ឋបាលក្នុងពិធី ៣,៣០០,០០០រៀល (បីលានបីរយពាន់រៀលគត់) តាជី យាយជី ចំនួន១០០នាក់ ក្នុងម្នាក់ៗមាន ខោអាវ សំពត់ កន្សែងពានា និងថវិកា ១០,០០០រៀល(មួយមុឺនររៀល )ព្រះសង្ឃគង់នៅព្រះវិហារ ២១អង្គ ក្នុង១អង្គបច្ច័យ៥០,០០០រៀល(ប្រាំមុឺនរៀល គត់) ព្រះសង្ឃជយន្តោ ៧អង្គ ក្នុង១អង្គ សាដក ១ និងបច្ច័យ៥០,០០០រៀល (បួនមុឺនរៀល)ព្រមទាំងបានកាត់ខ្សែបូ កាត់ឬសីមា និងរាប់បាតព្រះសង្ឃ ចំនួន ១០៨អង្គ ក្នុងមួយអង្គ សាដក ១ ឃីត១កញ្ជប់ អមដោយបច្ច័យ ១០,០០០រៀល មួយមុឺនរៀលចំណាសរុបថវិកាចំនួន ៣១,៣៧០,០០០រៀល(សាមសិបមួយលាន បីរយចិតសិបពាន់រៀលគត់)និងប្រាក់ដុល្លាចំនួន ៣,៥០០ដុល្លា(បីពាន់ប្រាំរយដុល្លាគត់)។ ថវិកាជួយកសាងក្លោងទ្វារវត្តចំនួន៨០០០ដុល្លា(ប្រាំបីពាន់ដុល្លាគត់) ឯកឧត្តមបណ្តិត ប៉ែន ស៊ីម៉ន ព្រមទាំងបានប្រគេនស៊ីម៉ង់ ចំនួន៣០តោន ជូនដល់វត្តចំនួន៣ ថែមទៀតផងដែរ។