ព័ត៌មានជាតិ
ធនាគារជាតិ និងមីក្រូហិរញ្ញវត្ថុ សម្រេចបន្ធូរបន្ថយអត្រាការប្រាក់ និងពេលវេលា ដើម្បីអនុគ្រោះដល់ពលរដ្ឋ ពាក់ព័ន្ធគ្រោះទឹកជំនន់!
(ភ្នំពេញ)៖ នៅថ្ងៃទី១៩.១០.២០២២ សមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុ បានចេញលិខិតថ្លែងការណ៍រួមមួយ ស្ដីពីការយោគយល់ និងអនុគ្រោះដល់អតិថិជន ដែលរងផលប៉ះពាល់ដោយទឹកជំនន់។
ការចេញលិខិតថ្លែងការណ៍រួមនៅពេលនេះ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើការអំពាវនាវដល់ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅកម្ពុជាទាំងអស់ ។
សូមបន្ធូរបន្ថយ អត្រាការប្រាក់ និងកម្រៃផ្សេងៗ ពាក់ព័ន្ធនឹងឥណទាន ចំពោះអតិថិជន ដែលរងផលប៉ះពាល់ដោយទឹកជំនន់។
បើតាមលិខិតថ្លែងការណ៍រួម របស់សមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុ គឺបន្ធូរបន្ថយ អត្រាការប្រាក់ និងកម្រៃផ្សេងៗ ពាក់ព័ន្ធនឹងឥណទាន និងលើកលែងការផាកពិន័យ និងចៀសវាងការរឹបអូសទ្រព្យធានារបស់ប្រជាជនរងគ្រោះដោយទឹកជំនន់ប្រកបដោយការយោគយល់ និងអធ្យាស្រ័យខ្ពស់៕