ព័ត៌មានជាតិ
ឯកឧត្តម សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បរិច្ចាគប្រាក់បៀវត្ស ៦ខែ ជូនគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩
រាជធានីភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានបរិច្ចាគប្រាក់បៀវត្សចំនួន ៦ខែ ចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២០នេះ ជូនគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងមេរោគប្រភេទថ្មី ដែលកំពុងរីករាលដាលនៅ ក្នុងព្រះរាជណាចក្រកម្ពុជា ៕