ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ្ឌ ដឹកនាំមន្ត្រីរាជការកាន់បិណ្ឌវេន ទី១៣ នៅវត្តវេឡុការាម(ហៅវត្តព្រែកឫស្សី) ស្ថិតនៅសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា​ ឆ្នាំ​២០២០នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណអភិបាលខេត្តកណ្តាល បានដឹ​ក​នាំមន្ត្រីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត ចូលរួមប្រារព្ធកិច្ចរាប់បាត្រ វេប្រគេនចង្ហាន់ ព្រ​ម​ទាំ​ងបាននាំយកនូវទេយ្យទានមានអង្ករ១០បាវ ទឹកបរិសុទ្ធ១០កេស មី១០កេស ទឹកក្រូច ១០កេស បច្ច័យកសាងចំ​នួ​ន​៨​លា​ន​៤​រ​​យពាន់រៀល និងបានប្រវរណាបច្ច័យបួនដល់ព្រះសង្ឃចំនួន៨អង្គ ក្នុងនោះប្រគេនព្រះពុទ្ធឃោសាចារ្យ ស ប៊ុនណា ព្រះបា​ឡា​ត់​គ​​ណខេត្តកណ្តាល និងជាព្រះចៅអធិការវត្តវេឡុការាម នូវបច្ច័យ៤០ម៉ឺនរៀល និងព្រះសង្ឃ៧អង្គ ក្នុងមួយអង្គប្រគេនបច្ច័យ ១០​ម៉ឺ​នរៀល ព្រមទាំងបង្សុកូលពហូទេវាឆ្លង និងផ្សាយ​ផ​ល្លាអានិសង្ឃ ក្នុងឱកាសនៃបុណ្យកាន់បិណ្ឌវេនទី១៣ នៅវត្តព្រែកឬស្សី ស្ថិ​ត​​​នៅសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ​លោ​​កអ្នកមានគុណ មានជីដូន ជី​តា​ ញាតិការទាំង៧សន្តាន ព្រមទាំងបុព្វបុរសជាតិ វីរៈជនជាតិ មន្ត្រីរាជការស៊ីវិល នគរបាល យុទ្ធជន យុទ្ធនារីទាំងឡាយ ដែលមា​ន​គុណូប្បការៈចំពោះជាតិ និងប្រជាជនកម្ពុជា។ក្នុងគោលបំណងទ្រទ្រង់វិស័យព្រះពុទ្ធសាសនាផង និងប្រគេនចង្ហាន់ដល់ព្រះស​ង្ឃ ដើម្បីវេបញ្ជូនបានដល់បុព្វការីជន និងទទួលកុសល ផលបុណ្យរៀងៗខ្លួនផងដែរ៕

 

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button