ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាល ដឹកនាំប្រតិភូចុះពិនិត្យការស្ថាបនាផ្លូវបេតុងក្នុងបរិវេណសាលាបណ្ឌិត្យសភានគរបាលកម្ពុជា

ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ឯក ពៅ សាលីដេត ជំនួយការផ្ទាល់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ដឹកនាំប្រតិភូចុះពិនិត្យការស្ថាបនាផ្លូវបេតុងក្នុងបរិវេណសាលាបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតក្នុងបរិវេណសាលាបណ្ឌិត្យសភានគរបាលកម្ពុជា ជាប់របងខាងលិចឈាងខាងជើង។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត  ស្នងការខេត្តកណ្ដាលបានឱ្យដឹងថា ផ្លូវបេតុងដែលកំពុងស្ថាបនានេះ មានប្រវែង៧៧០ម៉ែត្រ ទទឹងមានប្រវែងចាប់ពី៥ ទៅ ៧ម៉ែត្រ និងមានកន្លែងខ្លះ ៨ម៉ែត្រតាមស្ថានភាពផ្លូវ និងមានខឿនអមសងខាងផ្លូវមានប្រវែង១,៦៦០ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ  ដែលចំណាយថវិកាចំនួន១០៤, ៥៣០ដុល្លារសហរដ្ឋអាមេរិក ការស្ថាបនាផ្លូវបេតុងនេះសម្រេចបានប្រមាណជា៨០%ហើយដោយបានប្រសិទ្ធិនាមរុក្ខវិថី នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន និងធ្វើពិធីសម្ពោធនៅពេលឆាប់ៗខាងមុខនេះ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button