ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមជាអធិបតីភាព ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី លើ សេ​ច​ក្តីព្រាងផែនការសក​ម្ម​ភា​ពជាតិ ស្តីពីការទប់​ស្កាត់អំ​ពីហិង្សាលើស្រ្តី ២០១៩-២០២៣

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ៧រោច ខែអស្សុជ ឆ្នាំជូត ទោស័ក . ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ នៅវិមានសន្តិភាព សម្ដេចអ​គ្គមហាសេនា​ប​​តីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមជាអធិបតីភាព ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី សេ​ច​ក្តីព្រាងផែនការសក​ម្ម​ភា​ពជាតិ ស្តីពីការទប់ស្កាត់អំពីហិង្សាលើស្រ្តី ២០១៩២០២៣ ដែលរៀបចំឡើងមាន៧ជំពូក ត្រូវបានអនុម័ត។

សេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពីហិង្សាលើស្រ្តី ២០១៩២០២៣ គឺជាផែនការលើកទី៣ ដែលត្រូវបានរៀបចំឡើ​ង​ដើម្បីជាផែនទី​តម្រង់ទិ​ស​ សម្រាប់បណ្ដាក្រសួង ស្ថាប័នអ្នកពាក់ព័ន្ធទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិល វិស័យឯកជន និងប្រព័ន្ធផ្សព្វផ្សាយ ក្នុងការបន្ត​អនុវតន៍កា​រងា​រ​បង្ការ ទប់ស្កាត់ ឆ្លើយតប និងដោះស្រាយអំពើហិង្សាលើស្រ្តីឱ្យកាន់តែមានប្រសិទ្ធិភាពនិងភាពស័ក្តិសិទ្ធិខ្ពស់ ក្នុងគោលបំណងឆ្ពោះទៅកាត់បន្ថ​យរាល់​ទម្រង់នៃ​អំ​ពើហិ​ង្សាលើស្រ្តី ដែលនឹងរួមចំណែកលើកកម្ពស់តម្លៃសីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ សំដៅលើកកម្ពស់សមធម៌ បរិយាប័ន្ន និងភាពសុខដុមរមនាសង្គម ដែ​លនឹងផ្ដល់លទ្ធភាពគ្រប់គ្រាន់ដល់ស្ត្រីអាចប្រើប្រាស់សក្តានុពលរបស់ខ្លួនជាអតិបរមា ដើម្បីចូលរួមក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ៕ 

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button