ព័ត៌មានជាតិ

ឯកឧត្តម អ៊ូច ភា ប្រធានសាខាកាកបាទក្រហមខេត្តតាកែវ បាននាំយកអំណោយរបស់សម្ដេចកិត្តិព្រិទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់បងប្អូនអតីតៈយុទ្ធជន ក្នុងស្រុកព្រៃកប្បាស់ ខេត្តតាកែវ

ខេត្តតាកែវ ៖ នាព្រឹកថ្ងៃអង្គារ៍ ទី២៧ ខែតុលា ឆ្នាំ ២០២០នេះ ក្រុមគ្រួសារអតីតយុទ្ធជនមួយចំនួន ដែលកំពុងតែជួបប្រទះជីវភាពខ្វះខាត ត្រូវបានឯកឧត្តម អ៊ូច ភា ប្រធានសាខាកាកបា​ទក្រហមខេត្តតាកែវ បាននាំយកអំណោយរបស់សម្ដេចកិត្តិព្រិទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា យកទៅចែកជូនដល់លំនៅដ្ឋានក្នុងស្រុកព្រៃកប្បាស់ ខេត្តតាកែវ។

ឯកឧត្តម អ៊ូច ភា ប្រធានសាខាកាកបាទក្រហមខេត្តតាកែវ បានថ្លែងពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជូនចំពោះបងប្អូនក្រុមគ្រូសារអតីតៈយុទ្ធជនទាំងអស់ដែលមកទទួលអំណោយទាំងអស់ដោយក្តីអាណិតអាសូរនិងដឹងគុណជានិច្ចនូវការលះបង់របស់បងប្អូនចំពោះជាតិមាតុភូមិកន្លងមកព្រោះបើគ្មានបងប្អូនក៍គ្មានអ្វីៗដូចសព្វថ្ងៃនេះដែរ។

ឯកឧត្តមប្រធានសាខាកាកបាទក្រហមខេត្តតាកែវ បានថ្លែងបន្តថា ជានិច្ចជាកាលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែងតែចូលរួមរំលែកការលំបាកជាមួយបងប្អូនប្រជាពលរដ្ឋនៅពេលជួបឧបទ្ទវៈហេតុផ្សេងៗ គ្រប់កាលៈទេសៈដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយដោយអាជ្ញាធរមិនបានដឹងលឺនោះឡើយ ហើយការជួយរបស់កាកបាទក្រហមគឺមិនរើសអើងឡើយពោលគឺឱ្យតែទីណាមានប្រជាពលរដ្ឋរងគ្រោះតែងតែមានមុខមន្រ្តីកាកបាទក្រហមចុះជួយជាប់ជានិច្ច។ នៅក្នុងឱកាសនោះឯកឧត្តម ក៍បានផ្តាំផ្ញើដល់បងប្អូនក្រុមគ្រូសារអតីតៈយុទ្ធជនទាំងអស់ថែរក្សាសុខភាពឱ្យបានល្អនិងខិតខំប្រឹងប្រែងបន្តប្រកបមុខរបរផ្សេងៗដើម្បីទ្រទ្រង់ជីវភាពគ្រួសារឱ្យបានល្អប្រសើរឡើង។

គួរបញ្ជាក់ថា អំណោយរបស់សម្ដេចកិត្តិព្រិទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសាខាកាកបាទក្រហមខេត្តយកទៅផ្ដល់ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនក្នុងមួយគ្រូសារទទួលបាន អង្ករ ២៥ គីឡូក្រាម មី ១កេស កន្ទេល ១ មុង ១ ភួយ ១ សារុង ១ ក្រមា១ អាវយឺត ០៥ និងមានប្រគេនអង្ករ ទឹកក្រូច ទឹកបរិសុទ្ធ និងថវិកាមួយចំនួនប្រគេនព្រះចៅអធិការចំនួន២វត្តផងដែរ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button