ព័ត៌មានជាតិ

ឯកឧត្តម ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អញ្ជើញជាអធិបតីក្នុងពិធី ចែកអំណោយមូលនិធិសប្បុរសធម៌ ក្រុមហ៊ុន អ៊ីហ្សីខម (EZECOM) ដល់ប្រជាពលរដ្ឋខ្វះខាត ១៣៧គ្រួសារ រស់នៅសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ បន្ទាប់ពីមានភ្លៀងធ្លាក់​ជាច្រើន​មេ បានបង្កអោយមានជំនន់ទឹកភ្លៀង មានការប្រឈមមុខទៅនឹងការខ្វះខាត ស្បៀងអាហារ ទីជម្រក បញ្ហាសុខភាព ការខូចខាតនូវភោគផលដំណាំ ទ្រព្យសម្បត្តិផ្សេងៗ និងការបំផ្លិចបំផ្លាញដល់ ហេដ្ឋារចនាសម្ព័ន្ធ​សង្គមជាតិ ទន្ទឹមនឹងនោះ មូលនិធិសប្បុរសធម៌ សម្រាប់ជួយជនរងគ្រោះពីទឹកជំនន់ របស់ក្រុមហ៊ុន អ៊ីហ្សីខម (EZECOM) បានចុះចែកអំណោយមូលនិធិសប្បុរសធម៌ ដល់ប្រជាពលរដ្ឋខ្វះខាត ១៣៧គ្រួសារ រស់នៅសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ។

សូមបញ្ជាក់ថា អំណោយចំនួន ១៣៧គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ១បាវ . មី ១កេះ . ត្រីខ ១យួរ . ទឹកត្រី ១យួរ . ទឹកសុទ្ធ ១កេះ និងសម្លៀកបំពាក់មួយចំនួនទៀត។

 

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button