ព័ត៌មានជាតិ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បា​នស្នើសុំឱ្យប្រជាពលរដ្ឋ សូមកុំឱ្យមា​ន​ការប្រមូលផ្តុំគ្នា ដើម្បីភាពស​ប្បា​យ​​​ក្នុងអំឡុងពេលចូលឆ្នាំប្រពៃណីជា​តិ​ខ្មែរនាពេលខាងមុខនេះ

រាជធានីភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើសុំឱ្យប្រជាពលរដ្ឋ សូមកុំឱ្យមានការប្រមូលផ្តុំគ្នា ដើម្បីភាពសប្បាយក្នុងអំឡុងពេលចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ គឺសំដៅដល់ការចៀសផុតការរីករាលដាល នៃមេរោគប្រភេទថ្មីកូរ៉ូណា (COVID-19) ដែលកំពុងតែរីករាលដាលទូទាំងសកលលោក។

ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ក្នុងអំឡុងពេលចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ប្រជាពលរដ្ឋ មិនគួរជួបជុំប្រ​មូល​​​​​​ផ្តុំគ្នា ច្រៀងរាំ ប្រគំតន្រ្តី ឬរៀបចំសង្រ្កាន្តនៅទីសាធារណៈ និងតាមរមណីយដ្ឋាននោះទេ ដើម្បីរួមគ្នាប្រឆាំងការរីករាលដាលមេរោគកូរ៉ូណា (COVID-19) ចូលក្នុងសហគមន៍។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តមបានបញ្ជាក់ថា ពិធីចូលឆ្នាំប្រពៃណីខ្មែរ មិនអាចរៀបចំពិធីច្រៀងរាំ ប្រគំតន្រ្តី ឬរៀបចំសង្រ្កាន្តដូចបណ្តាឆ្នាំបាននោះទេ ដោយសារតែឆ្នាំនេះកម្ពុជា ក៏ដូចជាពិភពលោកកំពុងជួបបញ្ហា រីករាលដាលជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណា (COVID-19)។

សូមបញ្ជាក់ថា គណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលមានឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាប្រធាន នៅព្រឹក​ថ្ងៃ​ទី​៦​ ​ខែ​មេសានេះ ក៏បានប្រជុំរៀបចំផែនការត្រៀមទប់ស្កាត់ចំពោះបញ្ហាប្រឈមនានានៃការរីករាលដាលជំងឺ​កូវីដ​-១៩​ នៅក្នុងប្រទេសកម្ពុជា ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button