ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមប្រជុំត្រួតពិនិត្យ អនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាព ការងារកងរាជអាវុធហត្ថ ខែតុលា និងទិសដៅការងារ ខែវិច្ឆិកា ឆ្នាំ២០២០ តាមរយៈ Video Conference

– អរគុណសន្តិភាព!
– អរគុណនយោបាយ ឈ្នះ ឈ្នះ!
– ដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ!

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមប្រជុំត្រួតពិនិត្យ អនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាព ការងារកងរាជអាវុធហត្ថ ខែតុលា និងទិសដៅការងារ ខែវិច្ឆិកា ឆ្នាំ២០២០ តាមរយៈ Video Conference។ ពិធីនេះក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានចូលរួមពី នាយរងសេនាធិការ នាយ នាយរងការិយាល័យ ជាច្រើនរូបទៀត។ កិច្ចប្រជុំនេះបានភ្ជាប់តាមរយៈ Video Conference ដោយមានការចូលរួមពី បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានី-ខេត្តទាំង២៥។
សមាសភាពចូលរួមប្រជុំ ដោយភ្ជាប់រូបភាពតាមរយៈ Video Conference របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ មានដូចជា លោកឧត្តមសេនីយ៍ត្រី ពង្ស សាវរិទ្ធ មេបញ្ជាការរង ជានាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមានការចូលរួមពី លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងសមាជិកអាវុធហត្ថជាច្រើនរូបទៀត៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button