ព័ត៌មានជាតិ

សហព័ន្ធស្រូវអង្ករកម្ពុជាបានសំដែងនូវការគាំទ្រសកម្មភាពរាជរដ្ឋាភិបាលចែកគ្រាប់ពូជជូនកសិករ ដែលរងគ្រោះដោយទឹកជំនន់នៅថ្ងៃនេះ និង ជាបន្តបន្ទាប់នៅខេត្តភាគពាយ័ព្យ

សហព័ន្ធស្រូវអង្ករកម្ពុជា បានសំដែងនូវការគាំទ្រសកម្មភាពរាជរដ្ឋាភិបាលចែកគ្រាប់ពូជ​ជូ​​​​​​ន​ក​សិករ ដែលរងគ្រោះដោយទឹកជំនន់នៅថ្ងៃនេះ និង ជាបន្តបន្ទាប់នៅខេត្តភាគ ពាយ័ព្យ។

សហព័ន្ធស្រូវអង្ករកម្ពុជាបានចេញនូវសារគាំទ្រនៅថ្ងៃនេះថា ក្នុងនាមប្រជាកសិករ រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចេញអង្ករ និងក្នុងនាមជាថ្នាក់ដឹកនាំរបស់សហព័ន្ធស្រូវអង្ករកម្ពុជា សូមចូលរួមអបអរសាទរ ជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាកសិកររងគ្រោះដោយជំនន់ទឹកភ្លៀងចំនួនជាង១៣.០០០ គ្រួសារ នៅខេត្តពោធិ៍សាត់ ដែលបានទទួលការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល តាមរយៈ ឯកឧត្តមឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត តំណាងពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនគ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀង។

នៅថ្ងៃស្អែក តាមការគ្រោងទុក ឯកឧត្តមឧត្តមសេនីយ ហ៊ុន ម៉ាណែត ក៏គ្រោងនឹងអញ្ជើញចូលរួមចែកគ្រាប់ពូជស្រូវ និងស្បៀងជូនដល់ប្រជាកសិករចំនួន ១. ២០០ គ្រួសារ នៅខេត្តបាត់ដំបង បន្ទាប់ មកនៅថ្ងៃទី ១០ ខែ ដដែល ឯកឧត្តមឧត្តមសេនីយ៍នឹងបន្តចុះជួបនិងចែកជូនពលរដ្ឋចំនួន ១១.១៦៩ គ្រួសារ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការស្តារឡើងវិញដំណាំស្រូវ ដែលទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀងកន្លងមក។

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button