ព័ត៌មានជាតិ

NATO បញ្ជូនកងទ័ព និងប្រព័ន្ធការពារដែនអាកាស Patriot ទៅប្រទេសស្លូវ៉ាគី!

រដ្ឋមន្ត្រីការពារជាតិស្លូវ៉ាគី បាននិយាយកាលពីថ្ងៃអាទិត្យថា សមាជិកណាតូ ស្លូវ៉ាគី បានចាប់ផ្តើមទទួលប្រព័ន្ធការពារដែនអាកាស Patriot ជាលើកដំបូង ដែលជាកម្មសិទ្ធិរបស់ប្រទេសអាល្លឺម៉ង់ និងហូឡង់។

លោក Jaroslav Nad បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយបានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រទេសអាល្លឺម៉ង់ និងហូឡង់ ជុំវិញការដាក់ពង្រាយការផ្គត់ផ្គង់អាវុធចំពេលមានសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ហើយបាននិយាយថា “ធាតុដំបូងនៃការការពារដែនអាកាស Patriot” កំពុងមកដល់ប្រទេសស្លូវ៉ាគី។

 

ទន្ទឹមនឹងនេះ លោក Nad បានសង្កត់ធ្ងន់ថា ប្រព័ន្ធ Patriot មិនមែនជាការជំនួសប្រព័ន្ធ S-300 របស់រុស្ស៊ីនោះទេ ខណៈដែលលោកក៏បានកត់សម្គាល់ផងដែរថា ប្រទេសស្លូវ៉ាគី មានគម្រោងផ្លាស់ប្តូរប្រព័ន្ធ S-300 ដោយសារតែលក្ខខណ្ឌបច្ចេកទេស អាយុកាល និងសមត្ថភាពមិនគ្រប់គ្រាន់។

លោកក៏បាននិយាយផងដែរថា ទាហានប្រហែល 2,100 នាក់មកពីសមាជិកណាតូ នឹងត្រូវដាក់នៅស្លូវ៉ាគីជាផ្នែកនៃបេសកកម្មផងដែរ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button