ព័ត៌មានជាតិ
ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ បើកសម័យប្រជុំលើកទី៣៣ របស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះបរមនាមជាព្រះប្រធាន ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ស្តេចសព្វព្រះរាជហឫទ័យ យាងជាព្រះរាជាធិបតី ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបើកសម័យប្រជុំលើកទី៣៣ របស់ឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម នាព្រះមហាប្រាសាទខេមរិន្ទ ព្រះបរមរាជវាំង។