ព័ត៌មានជាតិ

ឯកឧត្តម ណៅ ធួក ដឹកនាំក្រុមកា​រ​ងារដាំដើមឈើចម្រុះចំនួន ៥,០២​០​ដើម ដែលជាអំណោយរបស់ឯកឧត្ត​ម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិ​ស្ថា​ន

ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ លោក ហាន កុសល ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំ​ព​ង់​ចា​​​ម ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រជាប្រធានក្រុមការងារថ្នាក់ជាតិ​ចុះ​ជួ​​​​​​យឃុំស្តើងជ័យ លោក អូត ឈា​ងលី អភិបាលស្រុកជើងព្រៃ និងសហការី ក្រុមយុវជន ស.ស.យ.ក ខេត្តកំពង់ចាម និងស្រុកជើ​ង​ព្រៃ មន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្ត ព្រះសង្ឃ និងថ្នាក់ដឹកនាំខ្មែរឥស្លាម បានចូលរួមជាមួយរដ្ឋបាលឃុំស្តើងជ័យ និងប្រជា​ព​លរដ្ឋក្នុងឃុំ នាំគ្នាដាំដើមឈើចម្រុះចំនួន ៥,០២០ដើម ដែលជាអំណោយរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅ​​​​​តាមសងខាងដងផ្លូវកៅស៊ូប្រវែង ៨.៥គម ក្នុងភូមិខ្នារ ឃុំស្តើងជ័យ ស្រុកជើងព្រៃ។

ពេលរសៀលក្រុមការងារខាងលើបានបន្តចែកអំណោយជាអង្ករ ២៥គក មីហូប ១កេះ និងថវិកា ២០,០០០រៀល ក្នុងម្នាក់ៗ ស​ម្រា​ប់ជូនដល់គ្រួសារខ្វះខាតចំនួន ២៥គ្រួសារ រស់នៅក្នុងឃុំស្តើងជ័យ ដែលកម្មវិធីត្រូវបានរៀបចំឡើងនៅក្នុងបរិវេណសាលា​ប​ឋ​​​មសិក្សាស្តើងជ័យ ។

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button