លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាដល់លោកអធិការនគរបាលស្រុកកៀនស្វាយ ធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបានអ្នកញៀនល្បែងស៊ីសង(បៀរ)
ខេត្តកណ្តាល ៖ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាដល់លោកអធិការនគរបាលស្រុកកៀនស្វាយ ធ្វើការស្រាវជ្រាវ ចំណុចផ្ទះឈ្មោះ អ៊ុក ប៊ុនធឿន ស្ថិតនៅភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយបានឃាត់ខ្លួនអ្នកលេងល្បែងបៀរ ចំនួន០៦នាក់ ស្រី០៤នាក់ យកមកប៉ុស្តិ៍ដើម្បីសួរនាំ ក្នុងនោះរួមមាន៖
១.ឈ្មោះ អ៊ុក ប៊ុនធឿន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ (ម្ចាស់ផ្ទះ)
២.ឈ្មោះ សឿន សុភាវី ភេទស្រី អាយុ៣១ឆ្នាំជនជាតិខ្មែរ មុខរបរ កសិករ
៣.ឈ្មោះ អៀង សុខា ភេទស្រី អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ
៤.ឈ្មោះ អុល ចន្ធី ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ
៥.ឈ្មោះ ត្រិន ជឿន ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ
៦.ឈ្មោះ ធា គា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ
អ្នកទាំង៦នាក់ មានទីលំនៅភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។ វត្ថុតាងចាប់យករួមមាន៖ ១.បៀមួយហ៊ូ ចំនួន ៥២សន្លឹក , ២.ក្រណាត់សម្រាប់ក្រាល លេងបៀរចំនួន០១។
នៅចំពោះមុខសមត្ថកិច្ចអ្នកទាំង៦នាក់ខាងលើបានសាភាពថា ខ្លួនពិតជាបានលេងល្បែងស៊ីសង(បៀរ)ពិតប្រាកដមែន ហើយលេងជារៀងរាល់ថ្ងៃ។ ក្រោយសាកសួររួចកម្លាំងសមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំណែនាំឈ្មោះខាងលើ មិនឱ្យប្រព្រឹត្តល្បែងស៊ីសងគ្រប់ប្រភេទទៀតឡើយ។ ប្រសិនថ្ងៃក្រោយនៅតែប្រព្រឹត្តល្បែងស៊ីសងទៀតនិងចាត់ការតាមច្បាប់។