សមត្ថកិច្ចត្រៀមបញ្ជួនបុរស3នាក់ ទៅតុលាការ ករណីបោកប្រាស់ខ្ចីម៉ូតូមិត្តភក្តិហើយគេចខ្លួនបាត់. !
សមត្ថកិច្ចត្រៀមបញ្ជួនបុរស3នាក់ ទៅតុលាការ ករណីបោកប្រាស់ខ្ចីម៉ូតូមិត្តភក្តិហើយគេចខ្លួនបាត់. !
(បាត់ដំបង៖នគរបាលក្រុងបាត់ដំបងបានចាប់ខ្លួនបុរស៣នាក់ខ្ចីម៉ូតូមិត្តភក្តិរួចគេចខ្លួនបាត់១ថ្ងៃ១យប់ហើយដោះកាបាំងនិងអាវតួម៉ូតូនិងត្រៀមបញ្ជូនទៅតុលាការ។
លោកវរសេនីយ៍ឯក ពេជ្រសារ៉ែន អធិការនគរបាលក្រុងបាត់ដំបងបានឱ្យដឹងថា ករណីរំលោភលើទំនុកចិត្តនេះបានកើតឡើងនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបងកាលពីថ្ងៃទី១៥ ខែមិថុនា។បន្ទាប់ទទួលបណ្តឹងពីម្ចាស់ម៉ូតូឈ្មោះ ប៉ូច គឿន អាយុ ៤៦ឆ្នាំនៅភូមិក្ដុល សង្កាត់ក្ដុលដូនទាវនោះមកនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២កម្លាំងជំនាញចុះស្រាវជ្រាវឈានដល់ការចាប់សង្ស័យបាន៣នាក់ ។
ជនសង្ស័យទាំង៣នាក់ឈ្មោះរឿន រដ្ឋា អាយុ២២ឆ្នាំ-ឈ្មោះ ដេត សំអឿន អាយុ ១៧ឆ្នាំនិងឈ្មោះ សេង ដាវីត ភេទប្រុស អាយុ ១៨ឆ្នាំ។ពួកគេរស់នៅក្រុងបាត់ដំបងនិងស្រុកឯកភ្នំខេត្តបាត់ដំបង។ក្នុងការបង្ក្រាបនគរបាលបានដកហូតម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខពោធិ៍សាត់1L-8600 ជាម៉ូតូរបស់ជនរងគ្រោះ រួចបានប្រគល់ជូនឱ្យម្ចាស់ដើមវិញ។សំណុំរឿងដដែលនេះផ្នែកជំនាញកំពុងបំពេញបែបបទត្រៀមបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕