ព័ត៌មានជាតិ

បញ្ជូនខ្លួនបុរសម្នាក់ទៅតុលាការ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត និងប្រើប្រាសអាវុធកែឆ្នៃ.!

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានធ្វើការបញ្ជូនខ្លួនបុរសជនសង្ស័យម្នាក់ មកកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២២ នេះ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត និងប្រើប្រាសអាវុធកែឆ្នៃ ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ វិញ ស៊ុនហួរ ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ភូមិជ្រោយអំពិល ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។ ក្នុងនោះ វត្ថុតាងដកហូតរួមមាន៖ អាវុធកែច្នៃ ០១ដើម បាញ់គ្រាប់លីបកង់ ។

 

គួរបញ្ជាក់ថា កាលពីថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០២២ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅមុខផ្ទះ គ្មានលេខ ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ យោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត និងប្រើប្រាសអាវុធកែឆ្នៃ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែ មិថុនា ឆ្នាំ ២០១៨ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើនេះ ត្រូវបានបញ្ជូនខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ កំពុងតែស្ថិតនៅក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនាំនៅឡើយ ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button