ព័ត៌មានជាតិ

សាខាកាំកុងត្រូលខេត្តស្ទឹងត្រែង ស​ហការជាមួយមន្ទីរពាណិជ្ជកម្ម ចុះអ​ប់​រំនិងពិនិត្យទំនិញនៅតាមផ្ទះនិងផ្សារសាមគ្គីស្ទឹងត្រែងដើម្បីធានាឲ្យអាជីវករនិងប្រជាពលរដ្ឋ ប្រើប្រាស់ទំនិញគ្រប់យ៉ាងឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់

ខេត្តស្ទឹងត្រែង ៖ សាខាកាំកុងត្រូលខេត្តស្ទឹងត្រែងសហការជាមួយមន្ទីរពាណិជ្ជកម្មចុះអប់រំនិងពិនិត្យទំនិញនៅតាមផ្ទះនិងផ្សារសាមគ្គីស្ទឹងត្រែងដើម្បីធានាឲ្យអាជីវករនិងប្រជាពលរដ្ឋ ប្រើប្រាស់ទំនិញគ្រប់យ៉ាងឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះចំណីអាហារពេលទិញទៅបរិភោគ ត្រូវចំអិនឱ្យបានឆ្អិនល្អ ជាពិសេសត្រូវអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាលឱ្យបានជាប្រចាំ។
ក្នុងសកម្មភាពចុះអប់រំនិង ពិនិត្យចំណីអាហារនៅផ្សារសាមគ្គី ខេត្តស្ទឹងត្រែង នាថ្ងៃទី១៦មិថុនានេះលោកគឹមប្រុសប្រធានសាខាកាំកុងត្រូលខេត្តបានបញ្ជាក់ថា៖សមត្ថកិច្ចជំនាញតែងធ្វើការពន្យល់ណែនាំទៅបងប្អូនអាជីវករជារឿយៗរួចមកហើយចំពោះចំណីរអាហារណាដែលហួសកាលបរិច្ឆេទប្រើប្រាស់នៅពេលចុះត្រួតពិនិត្យហើយបានដកហូតយកទៅបំផ្លាញចោល។ លោកបានបញ្ជាក់ថា ក្រោយពីធ្វើកិច្ចសន្យាហើយនេះលើកក្រោយៗទៀតបើមន្ត្រីជំនាញរកឃើញទំនិញខូចគុណភាពបងប្អូនណាមួយដាក់លក់និងផាក់ពិន័យទៅតាមច្បាប់ស្តីពីសុវត្ថិភាពចំណីអាហារ។
លោកបានណែនាំឲ្យអាជីវករឬអ្នកទិញត្រូវព្យាយាម មើលស្លាកសញ្ញាទំនិញ -គុណភាពនិងឈ្មោះក្រុមហ៊ុនផលិតឱ្យបានត្រឹមត្រួវ ដើម្បីយើងការពារករណីផ្សេងៗ ដែលកើតមានឡើងដោយយថាហេតុណាមួយដូចជាការពុលជាដើម ។
លោកមូសុគា មន្ត្រីជំនាំញផ្នែកចំណីអាហារ នៃមន្ទីរពាណិជ្ជកម្មខេត្ត បានអះអាងថា៖តាមរយៈការពិនិត្យនេះសង្កេតឃើញ ទំនិញផ្សេងៗ របស់បងប្អូនអាជីវករលក់ដូរភាគច្រើន មានគុណភាពល្អ នេះជាសញ្ញាមួយបង្ហាញពីការ យល់ដឹងច្រើន។
លោកបន្តថា៖តាមការពិនិត្យនៅមានភាពមិនប្រក្រតីមួយចំនួន គឺបងប្អូនដាក់តាំងលក់ចំណីអាហារលាយឡំគ្នា មិនទាន់រៀបចំបានល្អ ហើយចំណែកប្រជាពលរដ្ឋ ក៏ត្រូវបង្កើនការប្រុងប្រយ័ត្នដែរ ព្រោះកន្លងមកថ្មីៗនេះមានការពុលស្រា(ចិនសែតាំងគួយ)នៅខេត្តបន្ទាយមាជ័យ។
លោកស្រីសេង ម៉ារីណា ប្រជាពលរដ្ឋភូមិវាលខ្សាច់ ឃុំស្រុកថាឡាបរិវ៉ាត់ មកទិញទំនិញបាន គាំទ្រសកម្មភាពចុះពិនិត្យចំណីអាហារជារៀងរាល់ខែ តែលោកស្រីស្នើឱ្យមន្ត្រីសាខាកាំកុងត្រូល និងមន្ត្រីជំនាញពាក់ព័ន្ធចុះទៅពិនិត្យឲ្យបានញឹកញាប់ គ្រប់ទីកន្លែងផង ជាពិសេសទីប្រជុំជននៅតាមបណ្តាស្រុក។
លោកស្រីលើកឡើងថា នៅតាមទីប្រជុំជនស្រុក កើតមានបញ្ហាប្រឈមទៅលើសុខភាពកុមារ ព្រោះអ្នកលក់ ទិញទំនិញទៅយូរ មានហួសកាលបរិច្ឆេទប្រើប្រាស់ មួយវិញទៀតមានទំនិញនាំចូលពីប្រទេសជិតខាងច្រើនដែលទំនិញខ្លះមិនមានបិទស្លាកសញ្ញាអ្វីឡើយ។

សូមបញ្ជាក់ថា ក្នុងឱកាសចុះត្រួតពិនិត្យនោះមន្ត្រីជំនាញដកហូតបានទំនិញគ្រប់ប្រភេទហួសកាលបរិច្ឆេទប្រើប្រាស់ចំនួនជាង​២​០​០គីឡូក្រាមយកទៅដុតបំផ្លាញចោល បន្ទាប់ពីបានពន្យល់ណែនាំជារឿយៗរួចមកហើយ៕

 

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button