ព័ត៌មានជាតិ

សមត្ថកិច្ចខេត្តកណ្តាល សហការជាមួយCPU បំបែកករណីឃា..ត..ក…ម្មដ៏សា..ហា..វរឹ.ត.ក.សម្លា.ប់ក្មេង ហើយ ឆ្លៀតតេតាមឆាតប្រាប់ម៉ែឪគេទៀតធ្វើដូចអត់ដឹងរឿង ហើយដឹកម៉ែគេទៅរកព្រះសង្ឃឲ្យមើលទៀតថា ស្លា.ប់ដោយសារអី.!

នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១រសៀល បានធ្វើឡើងម្តងទៀត ដោយមានការចូលរួម ពិនិត្យសាកសព របស់អង្គភាពការពារកុមារ ( PCU) និងជំនាញការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រខេត្តកណ្តាល ឃើញថា ជនរងគ្រោះស្លាប់ដោយករណី ឃាតកម្ម និងឈានទៅកំណត់អត្តសញ្ញាណជនសង្ស័យឈ្មោះ មិន រត្តនា ហៅម៉ៅ នាំយកមកសាកសួរ នៅអធិការរដ្ឋាននគរបាលស្រុកពញាឮ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាពយកខ្សែពណ៌ស (ខ្សែនីឡុងកន្ទុយកណ្តុរ) ជាខ្សែចំណងចងរនាំងបាំងខ្យល់ធ្វើពីបន្ទះឈើ ពណ៌ដីឥដ្ឋ ដាក់ជាប់និងសសររោងខាងត្បូង យកមកចងរុំរិតកជនរងគ្រោះសម្លាប់ ដោយសារខឹងនឹងជនរងគ្រោះកាលពី២ខែមុន រឿងជនរងគ្រោះប្រើមិនបាន និងតមាត់ខ្លួននិងខឹងឈ្មោះ សួន ជេម ឈ្មោះចាន់ វណ្ណី និយាយប្រាប់ម្ចាស់ដីថា ខ្លួនអត់ធ្វើការងារយកមុខមាត់តែឯង។

ពេលនេះ ជនសង្ស័យ ខាងលើបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់ ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button