ព័ត៌មានជាតិ

ចាប់បានជនសង្សយ័ម្នាក់បានភ្លាមៗ ក្នុងចំណោម៣នាក់ករណីឆក់ខ្សែ​ក​​​មិនសម្រេច​ ប្រពន្ធជនសង្សយ័រត់មកឱបប្តី សុំអង្វរជនរងគ្រោះលើកលែង .!

(ភ្នំពេញ​) ៖ ​ជនសង្ស័យ​៣​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង​ដេញ​តាម​ឆក់​យក​ខ្សែ​ក​ពី​បុរស​ម្នាក់​ដែល​កំពុង​ជិះ​ម៉ូតូឌុប​ប្រពន្ធ​និង​កូន​នៅ​តាម​ផ្លូវ ប៉ុន្តែ​ឆ.ក់​ពុំ​បាន​សម្រេច​ឡើយ​ ​បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ដួល​ម៉ូតូ​ហើយ​​បុរសរងគ្រោះ​រួម​ជាមួយ​ប្រពន្ធ​និង​កូនប្រុស​ម្នាក់​រង​របួសស្រាល ​។ ​ចំណែក​ជនសង្ស័យ​បាន​ព្យាយាម​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​ជ្រុល​ទៅ​បុក​ម៉ូតូ​អ្នកដំណើរ​នៅ​ខាង​មុខ បណ្ដាល​ឲ្យ​ដួល​ហើយ​ក៏​ត្រូវ​បាន​ជន​រង​គ្រោះ​ក្រោក​ឡើង​រត់​ដេញ​តាម​ចាប់​បាន​ម្នាក់ រីឯ​បក្ខពួក​២​នាក់​ទៀត​រត់​គេចខ្លួន​បាត់​ស្រមោល​។

ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​២០​នាទីរសៀល​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២២ នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង​ទួល​ពង្រ ស្ថិត​នៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​ឈ្មោះ ចាន់ កែវ អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ ជិះ​ម៉ូតូ​​មួយគ្រឿ​ង​ម៉ាក​ហុងដា​ឌ្រី​ម​ ធុនសេ​១២៥ ស៊េរី​ឆ្នាំ​២០២២ ​ព​ណ៍​ក្រហម ពាក់​ស្លាក​លេខ ​ភ្នំពេញ​ 1JP-6198​ ។​ ដោយឡែក​បុរស​រង​គ្រោះ​ឈ្មោះ ចាន់ ទី អាយុ​៣៥​ឆ្នាំ​ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​សង្កាត់​ច្បារ​អំពៅ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។

បុរស​រង​គ្រោះ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ ​គាត់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ឌុ​ប​ប្រពន្ធ​និង​កូនប្រុស​តូច​ម្នាក់ ធ្វើ​ដំណើរ​ចេញពីផ្ទះ​ទៅ​លេង​ផ្ទះ​បងប្អូន​នៅ​ម្តុំ​ផ្សារ​ទួល​ពង្រ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ ក៏​ស្រាប់តែ​ឃើញ​ជន​ស​ង្ស័​ឈ្មោះ​ចាន់ កែវ រួម​ជាមួយ​បក្ខ​ពួក​ចំនួន​២​នាក់​ទៀត​ជិះ​ម៉ូតូ​ម្នាក់​១​គ្រឿង​តាម​ពីក្រោយ ​។ ​លុះ​ពេល​ទៅ​ដល់​ទន្ទឹមគ្នា ​ជនសង្ស័យ​ឈ្មោះ​ចាន់ កែវ នេះ​បាន​ធ្វើ​សកម្មភាព​ឆក់​យក​ខ្សែ​ក​របស់​គាត់ ប៉ុន្តែ​ឆ.ក់​ពុំ​បាន​សម្រេច​ឡើយ ហើយ​បាន​បណ្តាល​ឲ្យ​គាត់​ដួល​ម៉ូតូ​ហើយ​គាត់​រួម​ជាមួយ​ប្រពន្ធ​និង​កូនប្រុស​តូច​ម្នាក់​ទៀត​រង​របួសស្រាល ។

បុរស​ខាងលើ​បាន​និយាយ​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ចំណែក​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​គេចខ្លួន ប៉ុន្តែ​សំណាងអាក្រក​ក់បាន​ជ្រុល​ទៅ​បុ.ក​ម៉ូតូ​អ្នកដំណើរ​នៅ​ខាង​មុខ បណ្ដាល​ឲ្យ​ដួល ទើប​គាត់​ក្រោក​ឡើងរ​ត់ទៅ​ចាប់​បាន ហើយ​ក៏​មាន​អ្នកដំណើរ​តាម​ផ្លូវ​ជួយ​ចាប់​ផង​ដែរ ​។ ​គាត់​បាន​បញ្ជាក់​ថា ខ្សែ​ក ដែល​គាត់​ពាក់​ជាប់​ក ហើយ​ចោរឆ.ក់​យក​ពុំ​បាន​សម្រេច​នោះ​គឺ​ប្លា​ទី​ន​ទម្ងន់​១​តម្លឹង​៥​ជី ហើយ​កាលដែល​ចោរឆ.ក់​មិន​បាន​នោះ​ក៏​ព្រោះតែ​វា​អត់​ដាច់​។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ថា ក្រោយ​ពេល​ចាប់ខ្លួន​ ជនសង្ស័យ​រូប​នោះ​ត្រូវ​បានប្រជាពលរដ្ឋ​បាន​នាំ​គ្នា​វា.យ​ទាត់​ធាក់​ម្នាក់​១​ដៃ​១​ជើង​ទ្រម​ខ្លួន ហើយ​ខណៈនោះ​ក៏​បាន​លេចមុខ​ប្រពន្ធ​របស់​ជន​​នេះ​ទៅ​ដល់​ និង​បាន​ចូល​ទៅ​ឱប​ប្ដី​ ព្រមទាំង​សុំ​អង្វរ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​វា.យ​ប្ដី​របស់​ខ្លួន​ផង​ដែរ​ ។ ​

ប៉ុន្តែ​ដោយសារ​តែ​ផ្ទុះ​កំហឹង​ខ្លាំង​ពេក ទើប​មាន​អ្នកខ្លះ​មិន​ស្ដាប់​នៅ​តែ​វា.យរហូត ​ក្រោយមក​ទើប​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១​បាន​ទៅ​ដល់​រួច​នាំ​ជនសង្ស័យ​រូប​នេះ​ទៅ​សាកសួរ​និង​កសាង​សំណុំ​រឿ​ងើ​ម្បី​បញ្ជូន​ទៅ​សលា​ដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់​ ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button