ព័ត៌មានជាតិ
លោក ឃ្លាំង ហួត ត្រូវបានដំឡើងជាសមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សប្រជាជនរាជធានី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ
ភ្នំពេញ ៖ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ ត្រូវបានគណបក្សប្រជាជនកម្ពុជា ដំឡើងជាសមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សប្រជាជនរាជធានី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ។ នេះបើតាមសេចក្តីសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ចុះហេត្ថលេខាដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤នេះ។
លោក ឃ្លាំង ហួត ជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខណ្ឌជ្រោយចង្វារ ដែលមានលោក ប្រាក់ សុខុន អនុប្រធានព្រឹទ្ធសភា ជាប្រធានក្រុមការងារ៕