ក្មេងស្រី វ័យ ១៧ ឆ្នាំ ជិះទូកលេង ជាមួយពួកម៉ាក ក្រឡាប់ទូកទឹក បណ្តាល អោយ.លង់ស្លា.ប់បាត់បង់ជីវិត គួរសង្វេគ.!
(បន្ទាយមានជ័យ)៖ ក្មេងស្រី ខាងលើមានឈ្មោះ ស្រីថេង មានស្រុកកំណើត នៅខេត្តសៀមរាប មករស់នៅជាមួយជីដូន ធ្វើការនៅប៉ោយប៉ែត ហើយក៏ទៅ ស្នាក់នៅ ជុំមិត្តភក្តិ រហូតដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០២២ ក្មេងស្រី ខាងលើ និងមិត្តភក្តិបានជិះទូក ទៅផ្ទះ មិត្តភក្តិម្នាក់ទៀត តែជាអកុសល ក៏បណ្តាលអោយលិចទូក និងធ្វើអោយក្មេងស្រី ខាងលើលង់ទឹកស្លាប់បាត់ជីវិត នៅកន្លែងកើតហេតុ ដែលស្ថិតនៅភូមិក្បាលកោះ សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
បើតាមការបញ្ជាក់ពីយុវជន ឈ្មោះ ស្កាយ ជាមិត្តភក្តិ ថា ” មុនដំបូងពួកគេជិះទូកទៅលេងផ្ទះខ្ញុំទៅយកមោង ហើយក៏ខ្ចីទូកគេជិះសិន ទូកក៏នឹងក្រឡាប់ បណ្តាលអោយលិច ទៅបាតដី ហើយខ្ញុំនិងមិត្តភក្តិ ក៏លោតទៅជួយ គេចាប់តោងខ្ញុំ ទាំងបី ខ្ញុំក៏ ច្រានចេញ ” ។
ក្រោយកើតហេតុ សពត្រូវបានរកឃើញ តែជាអកុសល ក្មេងស្រីខាងលើបានស្លាប់បាត់បង់ជីវិតទៅហើយ ។
អាជ្ញាធរ និងក្រុមគ្រូពេទ្យព្យាយាមជួយសង្គ្រោះ តែហួសពេលទៅហើយ សពត្រូវបានយកទៅតម្កល់ នៅវត្តបាលិលេយ្យស្ថិតនៅក្នុងភូមិក្បាលស្ពានពីរ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។