ពលរដ្ឋរស់នៅឃុំបិតត្រាំងស្រុកព្រៃនប់ខេត្តព្រះសីហនុនៅសម្តែងការព្រួយបារម្មរណ៍ ខណ:មានក្រុមមៅការប្រមូលសម្រាមយកកាកសំណល់ឧស្សាហកម្មរោងចក្រដឹកទៅចាក់ក្នុងភូមិហើយមានការដុតបំពុល ដែលអាចបង្ករផលប៉ះពាល់ជាខ្លាំងដល់សុខភាពនិងបរិស្ថាន
(ព្រះសីហនុ)៖ ចេញផ្សាយថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤
ពលរដ្ឋដែលរស់នៅ ឃុំបិតត្រាំងស្រុកព្រៃនប់ខេត្តព្រះសីហនុនៅសម្តែងការព្រួយបារម្មរណ៍ ពីផលប៉ះពាល់ពីការប្រមូលនិងការដុត សម្រាមឧស្សាហកម្ម នៅតែបន្តកើតក្នុងមូលដ្ឋានរបស់ខ្លួន ជាហូរហែរ បេីយោងតាមសេចក្តីរាយការណ៍របស់អ្នកជំនាញបរិស្ថានធ្លាប់បានបញ្ជាក់ថាការបំពុលខ្យល់ នៅកម្រិតប៉ះពាល់ជាមធ្យមស្មើ PM2.5 (ភាគល្អិតនិចល)
ការបំពុលខ្យល់ នៅកម្រិតលើសពី PM2.5គុណភាពខ្យល់នៅតាមគេហដ្ឋាន។
PM2.5 គឺជាភាគល្អិតនិចលតូចៗនៅក្នុងខ្យល់ ដែលមានអង្កត់ផ្ចិតតូចជាង ២,៥ មីក្រុង ឬប្រហែល ៣ភាគរយនៃអង្កត់ផ្ចិតរបស់សក់មួយសរសៃ។
ភាគល្អិតទាំងនេះមានគ្រោះថ្នាក់ណាស់ ដែលអាចបង្កឱ្យមានការស្លាប់មុនអាយុពីជម្ងឺបេះដូង និងសួត ហើយភាគល្អិតនេះក៏អាចបង្កឱ្យកើតជម្ងឺហឺត រលាកទងសួត និងជម្ងឺដែលពាក់ព័ន្ធនឹងផ្លូវដង្ហើមផ្សេងៗទៀត។
មន្ទីបរិស្ថាន ជាអាជ្ញាធរទទួលបន្ទុកតាមឃ្លាំមើលគុណភាពខ្យល់ និងដោះស្រាយបញ្ហារបំពុលនៅក្នុងតំបន់គួរតែមានយកចិត្តទុកដាក់មិនត្រូវធ្វេីប្រងេីយកន្តេីយឬធ្វើលុមៗបែបនេះនោះឡើយ។
ព្រោះថានៅក្នុង ខែវិច្ឆិកា ឆ្នាំ២០១៥ អនុក្រឹត្យថ្មីស្តីពីការគ្រប់គ្រងកាកសំណល់ ត្រូវបានបង្កើត និងដាក់ឱ្យអនុវត្ត។
អាជីវកម្ម សហគ្រាស និងព្រមទាំងប្រជាពលរដ្ឋ នឹងត្រូវពិន័យជាប្រាក់ផងដែរ ប្រសិនបើមានការល្មើសច្បាប់ ក៍ប៉ុន្តែនៅមានក្រុមហ៊ុនឬអ្នកទទួលម៉ៅការអត់ច្បាប់ ឬក្រុមហ៊ុនដែលបានទទួលសិទ្ធិអនុញ្ញាតពីក្រសួងបរិស្ថាននៅតែមិនគោរពទៅតាមលក្ខខណ្ឌនៃច្បប់ដែលបានកំណត់ហេីយក្រសួងបរិស្ថានក៍ធ្លាប់បានចេញលិខិតព្រមានកាលពីកឡុងឆ្នាំ២០២១ រួចហើយក្តីដោយឲ្យក្រុមហ៊ុនទាំងឡាយត្រូវអនុវត្តតាមលក្ខខណ្ឌ ដូចខាងក្រោម÷
1_អនុវត្តតាមខ្លឹមសារការអនុញ្ញាតរបស់អគ្គនាយកដ្ឋានគាំពារបរិស្ថាននៃក្រសួងបរិស្ថានឲ្យបានត្រឹមត្រូវ។
2_ក្រុមហ៊ុនត្រូវដឹកជញ្ជូនរាល់សំណល់ដែលនៅសល់ពីការកែច្នៃរួចត្រូវធ្វេីការដឹកជញ្ជូនទៅចាក់នៅទីលានទុកដាក់សំរាម សំណល់រឹង ដែលស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុជាកំហិត។
3_ក្នុងករណីក្រុមហ៊ុនមិនបានគោរពតាមការណែនាំណាមួយខាងលេីក្រសួងនិងធ្វេីការដកហូតលិខិតអនុញ្ញាតអាជីកម្មជាស្ថាពរនិងមានវិធានការណ៍តាមផ្លូវច្បាប់។
បើក្នុងករណីក្រុមហ៊ុនមិនបានគោរពតាមការណែនាំណាមួយខាងលេីក្រសួងនិងធ្វេីការដកហូតលិខិតអនុញ្ញាតអាជីកម្មជាស្ថាពរនិងមានវិធានការណ៍តាមផ្លូវច្បាប់ថែមទៀតផង។
បេីទោះជាមានការព្រមានពីក្រសួងរួចហេីយក៍ដោយតែភាគីខាងក្រុមហ៊ុន ខ្លះហាក់នៅតែបន្តប្រងេីយកន្តេីយនៅតែមិនក្វល់និងច្បាប់ព្រមទាំងផលប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋក្នុងតំបន់នោះទេ ហាក់នៅតែបន្តលួចធ្វើសកម្មភាពដដែលជាដែលយកកាកសំណល់ឧស្សាហកម្មមកចាក់ខុសទីតាំងព្រមទាំងបានដុតបង្ករជាផ្សែងពុលស្ទេីរៀងរាល់ថ្ងៃនិងមានក្លិនមិនល្អ ដែលផ្ទុកទៅដោយសារធាតុគីមីធ្វេីឲ្យប៉ះពាល់ដល់បរិស្ថាននិងសុខភាពរបស់ប្រជាពលរដ្ឋក្នងមូលដ្ឋានយ៉ាងធ្ងន់ធ្ងរ ដែលមានរយ:ពេលជាច្រើនឆ្នាំកន្លងមកជាពិសេសនៅថ្ងៃទី២៣ខែ មេសា ឆ្នាំ២០២៤ ក្នុងភូមិគគីរឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុនេះតែម្តងថ្វីថ្បិតអាជ្ញាធរមូលដ្ឋានបានកំពុងមានការត្អូញត្អែរពីស្ថានភាពពិបាក ក្នុងការទប់ស្កាត់និងបង្ក្រាប មិនចេះអស់មិនចេះហើយ ពីសំណាក់ជនខិលខូច ទំនងជាអាងខ្នងអាងអំណាច ជាហេតុផលដ៍លំបាកនៃកិច្ចអន្តរាគមន៍និងហាក់មានការស្ទាក់ស្ទើក្នង ការអនុវត្តន៍ច្បាប់របស់មន្ត្រី អាជ្ញាធរ ក៍ដូចជាអ្នកជំនាញបរិស្ថានក្នុងខេត្តព្រះសីហនុ ។
សូមបញ្ជាក់ថាកន្លងមកអាជ្ញាធរស្រុកស្ទឹងហាវ ក៍ដូចជាអាជ្ញាធរស្រុកព្រៃនប់ក៍ធ្លាប់បានចាប់ឃាត់រថយន្ត បានធ្វើកិច្ចសន្យា ធ្វើការណែនាំ ម្តងជាពីរដង ព្រមទាំងបានធ្វើការផាកពិន័យអស់រាប់លានរៀលរួចហើយជាក់ស្តែងនៅថ្ងៃទី២៣ខែមេសាឆ្នាំ២០២៤ រថយន្តចំនួន២គ្រឿង ត្រូវបានអាជ្ញាធរឃុំបិតត្រាំងសហការជាមួយមន្ត្រីបរិស្ថាន បានចុះឃាត់នៅចំណុចភូមិគគីរក្នុងស្ថានភាពជាក់ស្តែង ដោយបានធ្វើកិច្ចសន្យានិងឈានដល់ការផាកពិន័យជាប្រាក់ចំនួន ១.២០០.០០០៛ (មួយលានពីរសែនរៀល)ថែមទៀតផង ក៍ប៉ុន្តែក្រុមអ្នកម៉ៅការ អត់ច្បាប់ ក៍ដូចជាក្រុមហ៊ុន ខ្លះដឹកសម្រាមឧស្សាហកម្មតាមតំបន់រោងចក្រ ជាពិសេសតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំងពួកគេហាក់នៅតែបន្តលបលួចធ្វើសកម្មភាព អស់ពីកន្លែងមួយទៅកន្លែងមួយផ្សេងទៀតមិនកោតក្រែងច្បាប់នោះឡើយ ទំនងជាមានការបើកដៃបិតភ្នែក ពីសំណាក់មន្ត្រីជើងដប់ ដែលអាចពាក់ព័ន្ធមួយចំនួន ឬអាចនិយាយបានថាការអនុវត្តន៍មានកាធូររលុង បានជាពួកគេមិនចេះរាងចាលបែបនេះ។
ជុំវិញករណីខាងលើ លោក សាមុត សុធារិទ្ធ ប្រធានមន្ទីបរិស្ថានខេត្តព្រះសីហនុ ពុំអាចសុំការបញ្ជាក់តាមទូរស័ព្ទ ជុំវិញករណីខាងលើនេះបានទេនាព្រឹកថ្ងៃទី០២ខែឧសភាឆ្នាំ២០២៤នេះដោយលោកកំពុងតែស្ថិតនៅតំបន់ពុំសូវមានសេវាចាំលោក ប៉ុន្តែកន្លងមកលោកក៍ឆ្លាប់បានចេញបទបញ្ជារទទួលកាសហការក្នុងការាយការណ៍ឬការទប់ស្កាត់និងបង្ក្រាប
ជាច្រើនលើកច្រើនដងដែរ តែក្រុមល្មើសហាក់នៅធ្វើសកម្មភាពជាដដែល ដោយគ្រាន់តែពួកគេប្តូរពីកន្លែងមួយទៅកន្លែងមួយទៀតតែប៉ុណ្ណោះ ។
ទាក់ទិនបញ្ហារនេះពលរដ្ឋក៍ដូចជាមហាជន បានទទូចសំណូមពរ ដល់ក្រុមហ៊ុនរោងចក្រ ក្នងតំបន់ គួរតែពិនិត្យមើលព្រមផ្តល់ឲ្យឬប្រមូលសម្រាមក្រុមហ៊ុនដែលមានច្បាប់ចុះបញ្ជីត្រឹមត្រូវ អាជ្ញាធរជំនាញពាក់ព័ន្ធ ឯកឧត្តម គួច ចំរេីន អភិបាលនៃគណ:អភិបាលខេត្តខេត្តព្រះសីហនុ ព្រមទាំង ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រី ក្រសួងបរិស្ថានមេត្តាពិនិត្យព្រមទាំងមានចំណាត់ការផ្លវច្បាប់ឲ្យបានតឹងរឹងចំពោះក្រុមហ៊ុនដែលមិនគោរពទៅតាមលក្ខខណ្ឌនៃច្បាប់ដែលបានកំណត់ ក៍ដូចជាអ្នកទទួលម៉ៅការដែលគ្មានច្បាប់អនុញ្ញាតលើការប្រមូលសម្រាមឧស្សាហកម្មតាមតំបន់រោងចក្រយកដុតពាសវាលពាសកាលបែបនេះ ៕