ព័ត៌មានជាតិ

ក្រសួងព័ត៌មានត្រៀមសាងសង់ ស្ទូ​ឌី​​​​​​​យោ និងបន្ទប់ថតផ្សាយថ្មី របស់អ​គ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ដើម្បីជាការឆ្លើយតបទៅនឹងយុគស​ម័យ ឌីជីថល

រាជធានីភ្នំពេញ ៖ ក្រសួងព័ត៌មានត្រៀមសាងសង់ ស្ទូឌីយោ និងបន្ទប់ថតផ្សាយថ្មី របស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ដើម្បីជាការឆ្លើយតបទៅនឹងយុគសម័យ ឌី ជី ថល នៃការរីកចំរើនជាសកល នៅក្នុងវិស័យ ផ្សព្វផ្សាយ។
ក្នុងកិច្ចប្រជុំពិនិត្យគម្រោងសាងសង់អាគារ បំពាក់ស្ទូឌីយោ និងបន្ទប់ថត ផ្សាយថ្មីរបស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានឯកភាពចំពោះគម្រោងកិច្ចការងារនេះ ដោយជំហ៊ាន ដំបូង ត្រូវបង្កើតគណៈកម្មការរួមមួយ រវាងទូរទស្សន៍ជាតិកម្ពុជា និងអគ្គនាយកដ្ឋានរដ្ឋបាល ហិរញ្ញវត្ថុ ក្រសួងព័ត៌មាន ដោយត្រូវធ្វើជាគំរូប្លង់អាគារអោយបានច្បាស់លាស់ រួមទាំងតំលៃ នៃការចំណាយ រួចរាល់ហើយ នឹងមានការជួបប្រជុំពិនិត្យលទ្ធភាព ក្នុងការសាងសង់ អោយ បានឆាប់រហ័ស នាពេលខាងមុខ។
កិច្ចប្រជុំនេះ ក៏មានវត្តមានលោក Alaim Guay បានមកធ្វើបទបង្ហាញ គំរូប្លង់អាគារ ស្ទូឌីយោវិទ្យុ និងទូរទស្សន៍មួយចំនួន នៅក្នុងប្រទេសចិន វៀតណាម និងសឹង្ហបុរីផងដែរ។
ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា បានគូសបញ្ជាក់ថា ដោយសារបច្ចុប្បន្ន នេះ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា កាន់តែមានកិច្ចការងារ សំខាន់ៗជាច្រើនដែលត្រូវធ្វើការផ្សព្វផ្សាយបានទាន់សភាពការណ៍វិវឌ្ឍន៍ថ្មីៗនោះ តែកន្លែង បំពេញកិច្ចការងារ ក៏ដូចជាស្ទូឌីយោថត សម្រាប់កម្មវិធីថ្មីៗជាច្រើនថែមទៀតនៅមាន ចំនួនតិច ហើយបរិក្ខាបច្ចេកទស ក៏មិនទាន់ទំនើបនៅឡើយដែរនោះ ទើបមានការស្នើសុំអោយ ការសាងសង់អាគារថ្មី សម្រាប់មន្រ្តីធ្វើការ និងស្ទីតយោថតថ្មីមួយចំនួនបន្ថែមទៀត ដើម្បីអោយការផ្សព្វផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា ក៏ដូចជាប៉ុស្តិ៍ទូរទស្សន៍ថ្មី ទទក ២ ឬ TVK 2 ដែលផ្សាយកម្មវិធីបង្រៀនពីចម្ងាយ បានកាន់តែល្អបន្ថែមទៀត។
តាមរយៈនៃកិច្ចប្រជុំនេះដែរ ក៏មានការចូលរួមផ្តល់យោបល់ពី លោក Alaim Guay តំណាងក្រុមហ៊ុន AWP សម្រាប់កិច្ចការងារសាងសង់អាគារ រួមជាមួយក្រុមហ៊ុន Socan ផ្នែករៀបចំប្រព័ន្ធបរិក្ខារ បច្ចេកទេសសម្រាប់ស្ថានីយ៍ទូរទស្សន៍ ដោយបានបង្ហាញនូវគម្រោងប្លង់អាគារនានាជាច្រើន នៅតាមបណ្តាប្រទេស ដែលក្រុមហ៊ុនរបស់លោកបានធ្វើ ។ តែទោះជាយ៉ាងណា ដំណើរការ សាងសង់អាគារស្ទូឌីយោថ្មី របស់ទូរទស្សន៍ជាតិកម្ពុជា គឺនៅមិនទាន់សម្រេចធ្វើកិច្ចសហការ ជាដៃគូរជាមួយក្រុមហ៊ុនទាំង២ ខាងលើនេះនៅឡើយទេ គ្រាន់តែផ្តួចផ្តើមបង្ហាញជូននូវអ្វីជា បទពិសោធន៍របស់ក្រុមហ៊ុន ដែលបានរួចមកហើយ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button