ព័ត៌មានជាតិ

អគ្គស្នងនគរបាលជាតិ បានពន្យា​ពេ​លពិន័យលើស សុពលភាព​ឆៀក​រ​ថ​យន្ដមួយរយៈសិន ដើម្បីបង្កភាព​ងា​យស្រួលដល់ប្រជាពលរដ្ឋ

រាជធានីភ្នំពេញ ៖ អគ្គស្នងនគរបាលជាតិ បានពន្យាពេលពិន័យលើស សុពលភាពឆៀករថយន្ដមួយរយៈសិន ដើម្បីបង្កភាពងា​យ​ស្រួលដល់ប្រជាពលរដ្ឋយករថយន្ដមកធ្វើ​ឆៀ​​​ក ដែលមានការកកស្ទះធ្វើមិនទាន់ បន្ទាប់ពីមានការរឹតបណ្ដឹងច្បាប់ច​រា​ចរ​ណ៍​ផ្លួ​វ​គោក ហើយត្រូវបានម្ចាស់យានយន្តសម្រុកធ្វើឆៀកយ៉ាងច្រើនកុះករ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ មានប្រសាសន៍ថា ការពន្យាពេលពិន័យលើស សុពលភា​ព​ឆៀករថយន្ដនេះ ដោយសារមានរថយន្តជា​ច្រើ​ន កំពុងទៅឆៀក តែមិនទាន់ឆៀកបាន ដែលធ្វើឱ្យកន្លែងឆៀករថយន្ដនៅគ្រ​ប់​រាជធានី-ខេត្តទាំងអស់ មានភាពចង្អៀនណែន ដែលធ្វើឱ្យប្រជាពលរដ្ឋពិបាកក្នុងការទទួល​សេ​វានេះ។
ដោយមើលឃើញបញ្ហានេះ ឯកឧត្តមនាយឧត្តមសេនីយ៍ បានណែនាំដល់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំងអស់ កុំទាន់​ពិ​ន័យករណីលើស សុពលភាពឆៀកសិន។
ឯ​​កឧត្តមនាយឧត្តមសេនីយ៍បានបញ្ជាក់ថា ការពិន័យលើស សុពលភាពឆៀករថយន្ដនេះ ដោយរង់ចាំបញ្ជាជាថ្មី ទើបអាចពិន័​យ​បាន ។
សូ​​មបញ្ជាក់ថា រាជរដ្ឋាភិបាលសម្រេចដាក់វិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ គឺដើម្បីឆ្លើយតបនឹងភាពអាសន្ននៃគ្រោះថ្នាក់ចរាចរណ៍ ដែលមានកំណើនគ្រោះថ្នាក់ច​រា​ចរណ៍ យ៉ាងគំហុកកាលពីឆ្នាំកន្លងទៅ បានបណ្ដាលឱ្យមានអ្នកស្លាប់ របួស ពិ​ការ បង្កឱ្យមានកុមារកំព្រា និងការវិនាសព្រាត់ប្រាស់ក្នុងគ្រួសារ ទាំងនៅក្នុងស្ថានភាព ដែលប្រ​ទេ​​​​​​​​​សជាតិ បានចាកផុតពីភ្លើ​ង​​សង្គ្រាមមានសន្តិភាពនិង អភិវឌ្ឍន៍ទៅហើយនោះ ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button