ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ទទួលអំណោយមនុស្សធម៌ ម៉ាស់ ទឹកអាល់កុល និងថវិកាក្នុងទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម

ខេត្តព្រះសីហនុ  ៖ នាព្រឹកថ្ងៃព្រហស្បតិ៍​៨​រោ​ច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន ប្រធាន​គណ​:​កម្មាធិ​កា​រសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អញ្ជើញទទួលអំណោ​យមនុស្សធម៌​មាន​ដូចជា ម៉ាស់ ៣៨,០០០ ទឹកអាកុល ២៥០លីត្រ និងថវិកាពីសប្បុរសជន​ក្នុងឱ​កា​​​​​​​ស​ខួប​លើ​កទី១៥៧ ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ ” ខ្ញុំ​ស្រ​​ឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា “នៅទីស្នាក់ការ​សា​ខាកាកបាទក្រហមកម្ពុជា ខេត្ត​ព្រះសីហនុ មានទីតាំងស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ។

ឯកឧត្តម គួច ចំរើន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះ​សី​ហ​នុ បានស្វាគមន៍ការចូលរួមវិភាគទានពីសំណាក់សម្ដេច ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ជាសប្បុរសជនទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន ដែលបានចូលរួ​ម​វិភាគទានជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុនាពេលនេះ ហើ​​យមូលនិធិដែលសាខាទទួលបានពីសប្បុរសជនពីគ្រប់ម​ជ្ឈដ្ឋាន បានជួយឱ្យ​សា​ខាមា​ន​ធ​ន​ធានអាចធ្វើប្រតិបត្តិការការងារមនុស្សធម៌រប​ស់​ខ្លួន ដោ​យពុំមានការរើសអើ​ងសំដៅ​រួម​ចំ​ណែ​កក្នុងការជួយ សង្គ្រោះជីវិតមនុស្ស ការកសាងភាពធន់ទៅនឹងគ្រោះមហន្តរាយផ្សេងៗ កា​រ​កា​ត់បន្ថយអត្រាឈឺ និងស្លាប់នៃមាតា និ​​​​​​​ងទារក កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កា​រ​លើ​ក​ក​ម្ព​ស់គោលការណ៍គ្រឹះ នៃតម្លៃមនុស្សធម៌ សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និង​វ​ប្ប​ធ​ម៌​អ​ហិ​ង្សា​នា​​នា​នៅក្នុងខេត្តព្រះសី​ហ​នុ​ បានទាន់ពេលវេលា ។

ឯកឧត្តម ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ សង្ឃឹម និ​ងជឿ​ជាក់ថា សប្បុរសជន និងបន្តចូលរួមវិភាគទាន ដើម្បីជួយទ្រ​ទ្រ​ង់​ដ​ល់​សា​ខា​កា​ក​បា​ទ​ក្រ​ហមខេត្តព្រះសីហនុបន្តទៀត ហើយសាខានឹងនៅរង់ចាំទទួល អំ​ណោ​យ​​ម​នុ​ស្ស​ធ​ម៌​ពី​ប​ង​ប្អូ​ន​ប្រជាពលរដ្ឋ សប្បុរសធម៌ អាជីវករ ពាណិជ្ជករ គ្រប់ពេលវេលា ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button