ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រះវិហារ មន្ទីរ៉េថាមពលក្រោមកិច្ចសម្របសម្រួលរបស់ស្ថាប័នអយ្យការខេត្តព្រះវិហារបើក ប្រតិបត្តិការបង្ក្រាបរ៉ែអនាធិបតេយ្យ

ខេត្តព្រះវិហារ÷ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ នេះ មន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ សហការជាមួយរដ្ឋបាលខេត្តព្រះវិហារ ក្រោមកិច្ចសម្របសម្រួលរបស់ស្ថាប័នអយ្យការខេត្តព្រះវិហារ បានបើកប្រតិបត្តិការបង្ក្រាបនៅលើទីតាំងរ៉ែអនាធិបតេយ្យនៅតំបន់ឈើភ្លើង ស្ថិតក្នុងភូមិភ្នំដែក ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ដោយបានបំផ្លាញអណ្តូងរ៉ែបញ្ឈរចំនួន ០៣រណ្តៅ និងរោងស្នាក់នៅចំនួន ០១ ដែល:
– រណ្ដៅទី១ ទំហំ ១ម៉ែត្រ x ៣ម៉ែត្រ ជម្រៅ ៣ម៉ែត្រ
– រណ្ដៅទី២ ទំហំ ២ម៉ែត្រ x ៥ម៉ែត្រ ជម្រៅ ៥ម៉ែត្រ
– រណ្ដៅទី៣ ទំហំ ១ម៉ែត្រx ១.៥ម៉ែត្រ ជម្រៅ ៣ម៉ែត្រ
– រោងស្នាក់នៅទំហំ ៣ម៉ែត្រ x ៨ម៉ែត្រ។
ឆ្លៀតក្នុងឱកាសនេះ ក្រសួងរ៉ែ និងថាមពល សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យ បញ្ឈប់នូវរាល់សកម្មភាពខុសច្បាប់ទាំងនេះ ហើយចូលរួមទប់ស្កាត់ដោយធ្វើការជូនដំណឹងអំពីសកម្មភាពរ៉ែអនាធិបតេយ្យមកក្រសួងរ៉ែ និងថាមពល តាមរយៈប្រព័ន្ធទូរស័ព្ទលេខ ០៩៥ ៧២៧ ៧២៧។ សូមអរគុណ។(ក្រសួងរ៉ែនិងថាមពល )

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button