ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ផ្តល់ថវិកាមួ​យ​ចំនួន សម្រាប់ស្រាយបួស​ខែ​រ៉ា​ម៉ា​ឌ​​​ន ដល់បណ្តាវិហារឥស្លាមនៅទូទាំ​ង​​​​​ស្រុកកោះសូទិន ខេត្តកំពង់ចាម

រាជធានីភ្នំពេញ ៖ នៅថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ រដ្ឋ​ម​ន្រ្តីក្រសួងព័ត៌មាន បានផ្តល់ ថវិកាមួយ​ចំ​នួន សម្រាប់ស្រាយ បួសខែរ៉ាម៉ាឌន ដល់បណ្តាវិហារឥស្លាម នៅទូទាំងស្រុកកោះសូទិន ខេ​ត្តកំពង់ចាម។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ផ្តល់អំណោយផ្លែល្មើ និងថវិកាចំនួន ១លានរៀល ក្នុង១វិហារឥស្លាម សម្រាប់ស្រា​​​​​​​​យបួសខែរ៉ាម៉ាឌន ដល់បណ្តាវិហារឥ​ស្លា​ម នៅទូទាំងស្រុកកោះសូទិន ខេត្តកំពង់ចាម នៅទីស្តីការក្រសួងព័ត៌មាន ។ ឯកឧ​ត្ត​ម​ បានបន្តថា សម្រាប់ផ្លែល្មើចំនួ​​ន ២តោននេះ គឺទទួលបានពី ឯកឧត្តម ស្លៈ ណាស៊ី​ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រ​ធា​ន​ម​ជ្ឍ​ម​ណ្ឌល ព័ត៌មានមូស្លីមកម្ពុជា ដើម្បីផ្តល់ជូនតាមបណ្តាវិហារឥស្លាម នៅទូទាំងស្រុកកោះសូទិន និងសាសនិកឥស្លាមដ​ទៃ​ទៀ​​ត​។ ក្នុងនោះ ក៏បានចែកជូនដល់អគ្គនាយកដ្ឋានទាំង៥ នៃក្រសួងព័ត៌មាន ដោយក្នុង១អគ្គនាយកដ្ឋាន ចំនួន ១០០គីឡូក្រាម ស​​​ម្រាប់ស្ថានីយ៍វិទ្យុជាតិFM96 ទទួល​បា​ន ៥០ គីឡូក្រាម។
តា​មការបញ្ជាក់របស់ ឯកឧត្តម ស្លៈ ណាស៊ី បានអោយដឹងថា នេះជាឆ្នាំទី៣ហើយ ដែលមជ្ឍមណ្ឌលព័ត៌មានមូស្លីមកម្ពុជា សហ​កា​រជាមួយអគ្គនាយកដ្ឋានព័ត៌មាន និង​សោ​​​​តទស្សន៍ នៃក្រសួងព័ត៌មាន បានទទួលអំណោយជាផ្លែល្មើ ពីបណ្តាសប្បុរសជន នៅប្រ​ទេសសឹង្ហបុរី និងអារ៉ាប់រួម អេម៉ារាត សរុបចំនួន ១២តោន។ ទាក់ទងទៅនិង​សា​​រៈសំខាន់នៃផ្លែល្មើនេះ ឯកឧត្តម ស្លៈ ណាស៊ី ​បានបញ្ជាក់ថា បើតាមមាគាទំនៀមទំលាប់នៅក្នុងសាសនាឥស្លាម យល់ឃើញថាផ្លែល្មើបាន ផ្តុំឡើងដោយវិតាមីនជាច្រើនប្រភេទ នៅតបន់អារ៉ាប់ ហើយជាងនេះជាមាគានៃទម្លាប់ នៅពេលពិធីស្រែបួស គឺសាសនិកឥស្លាម ទទួលទានចំនួន២ ទៅ៣ គ្រា​ប់មុនទទួលទាន អាហារផ្សេងៗបន្ថែមទៀ​ត។
ប​ន្ទាប់ពីបានទទួលអំណោយជាផ្លែល្មើ និងថវិកា រួចមកតំណាងបងប្អូនខ្មែរឥស្លាមក្នុង ស្រុកកោះសូទិន បានសំដែងនូវអំណរគុ​ណ​ចំពោះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងក្រុមការងារទាំងអស់ ដែលជានិច្ចកាលតែងតែគិតគួរពីសុខទុក្ខ និងជីវភាពរស់​នៅ​របស់បងប្អូនខ្មែរឥស្លាម ជាពិសេសបានផ្តល់នូវស្បៀងអាហារ ថវិកា និងផ្លែល្មើនេះ ដ​ល់​បណ្តាវិហារ ឥស្លាម ជារៀងរាល់ឆ្នាំផ​ង​ដែ​រ។
សូ​មបញ្ជាក់ថា សម្រាប់ពិធីស្រាយបួសខែរ៉ាម៉ាឌន ឆ្នាំនេះបានធ្វើឡើងចាប់ពី ថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ​២​០​២០នេះ ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button