ព័ត៌មានជាតិ
អភិបាលស្រុកល្វាឯម កន សុខកាយ អស់តំណែងក្រោយចាញ់បោកឧកញ៉ា លី សាម៉េត
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីការមន្ត្រីរាជការ សម្រេចបញ្ចប់មុខតំណែង លោក កន សុខកាយ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាលនៃ គណៈអភិបាលស្រុកល្វាឯម នៃខេត្តកណ្តាល ដោយសារសាមីខ្លួនបានប្រព្រឹត្តកំហុសក្រមសីលធម៌ និងវិជ្ជាជីវៈ ធ្ងន់ធ្ងរ ផ្ទុយនឹងច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា។
លោកអភិបាលស្រុកល្វាឯម កន សុខកាយ អស់តំណែងក្រោយចាញ់បោកឧកញ៉ា លី សាម៉េត អស់៣០ម៉ឺនដុល្លា។