ព័ត៌មានជាតិ
សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តរតនគិរី ចូលរួមក្នុងកម្មវិធីដាំកូនឈើចំរុះ ៧៥០ដើម ក្រោមការឧបត្ថម្ភមូលនិធិមិត្តជួយមិត្ត តាមរយៈក្រុមយុវជនមកពីរាជធានីភ្នំពេញ
ខេត្តរតនគិរី ៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០នេះ ក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ខេត្តរតនគិរី ដែលមានឯកឧត្តម ថង សាវុន ជាប្រធាន បានអញ្ចើញចូលរួមក្នុងកម្មវិធីដាំកូនឈើចំរុះ និងដើមឫស្សីចំនួន ៧៥០ដើម ក្រោមការឧបត្ថម្ភមូលនិធិមិត្តជួយមិត្ត តាមរយៈក្រុមយុវជនមកពីរាជធានីភ្នំពេញ ។ ពិធីនេះប្រារព្ធធ្វើនៅក្នុងបរិវេណអនុវិទ្យាល័យកិៈចុង ស្ថិតនៅភូមិប៉ាអរ ឃុំកិៈចុង ស្រុកបរកែវ ខេត្តរតនគិរី មានអ្នកចូលរួមសរុបប្រមាណចំនួន៣៥០នាក់ ដែលមកពីរាជធានីភ្នំពេញ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្នុងនោះសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)ខេត្តរតនគិរី ស្រុកបរកែវ មានចំនួន ៤៩នាក់ ដឹកនាំដោយឯកឧត្តម យឹម ផែន អភិបាលរងខេត្ត និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)ខេត្តរតនគិរី ៕