ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃ​​​វែង អញ្ជើញចុះសួរសុខទុក្ខដល់ក​ម្មករ កម្មការនី រងគ្រោះដោយសារគ្រោះ​​​ថ្នាក់ចរាចរណ៍ចំនួន ៣២ នាក់​ដែ​លកំពុងសម្រាកព្យាបាលនៅមន្ទី​រ​ពេទ្យបង្អែកអ្នកលឿង

ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងដឹកនាំដោយ ឯកឧត្តម ឧកញ្ញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្ត អញ្ជើញចុះសួរសុខទុក្ខដល់កម្មករ ក​ម្ម​​​កា​រិនី ដែលរងគ្រោះដោយ​​សា​រ​​គ្រោះថ្នាក់ចរាចរណ៍ចំនួន ៣២ នាក់ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកអ្នក​លឿ​ង​។​​​​​​

ក្នុងឱកាសនោះ ឯកឧត្តម ឧកញ៉ា បានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ជា សុមេធី ប្រធាន​គណៈក​ម្មា​ធិ​​​​​​កាសាខា ពិ​សេ​សសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមសោកស្ដាយជាមួយកម្មករកម្មការិនីរោងចក្រដែលទ​ទួ​ល​រងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឱ្យមានរងរបួស ធ្ងន់-ស្រាល និងបាត់បង់អាយុជីវិតដល់កម្មករកម្មការនីចំនួន ២នាក់នោះផងដែ។

សូមបញ្ជាក់ផងដែរថា ៖ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះគឺបណ្ដាលឲ្យរងគ្រោះចំនួន ៣៨ នាក់ ក្នុងនោះគឺបានស្លាប់ចំនួន ២ នាក់ និងរងរបួសធ្ងន់ចំនួន ៤ នាក់ បាននិងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឯទីក្រុងភ្នំពេញ និងរងរបួសស្រាលចំនួន ៣២ នាក់ បាននិងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកអ្នកលឿង។

នៅក្នុងចំណោមកម្មករកម្មការិនីដែលរងគ្រោះថ្នាក់ចរាចរណ៍ទាំង ៣៨ នាក់ គឺមានចំនួនពីរស្រុកគឺនៅស្រុកព្រះស្ដេចមានចំនួ​ន​ ២៣ នាក់ ស្លាប់ ២ នាក់ របូសធ្ងន់ ៣ នាក់ និងនៅស្រុកពាមរក៍ចំនួន ១៥ នាក់ របូសធ្ងន់ ១ នាក់។ គ្រោះថ្នាក់ចរាចរណ៍នេះ​កា​ល​ពីយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២០ នៅចំណុចភូមិពោមៀវ (ចន្លោះគីឡូម៉ែត៤៨ និង៤៩) ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលរវាងរថយន្តដឹកកម្មករ និងរថយន្តបែន។

ចំពោះសម្ភារៈដែលផ្ដល់ជូននោះក្នុងម្នាក់ៗទទូលបានទឹកដោះគោឆៅ ២យួរ ស្ករស ១គីឡូ អាវ៥ និងថវិកា ១០ម៉ឺនរៀល៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button