ព័ត៌មានជាតិ

កិច្ចប្រជុំលើកទី៤ នៃក្រុមការងារប្រឹក្សាយោបល់សម្រាប់គម្រោង«ការលើកកម្ពស់តម្លាភាព និងគណនេយ្យភាព នៃការគ្រប់គ្រងថវិកាថ្នាក់ក្រោមជាតិ»

នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដម ប្រាក់ សារ៉ាត អភិបាលរងខេត្ត តំណាងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ នៃក្រុមការងារប្រឹក្សាយោបល់សម្រាប់គម្រោង«ការលើកកម្ពស់តម្លាភាព និងគណនេយ្យភាព នៃការគ្រប់គ្រងថវិកាថ្នាក់ក្រោមជាតិ» ក្រោមអធិបតីភាព ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. និងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំលេខាធិការដ្ឋាន គ.ជ.អ.ប. នាយកអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា និងសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះមានគោលបំណងសំខាន់ៗដូចជា៖
១. ដើម្បីប្រកាសសមាសភាពនៃក្រុមប្រឹក្សាពិគ្រោះយោបល់គម្រោង (PAG) និងកំណត់លក្ខខណ្ឌការងាររបស់ (PAG) រួមទាំងតួនាទី និងការទទួលខុសត្រូវរបស់ PAGផងដែរ ។
២. ដើម្បីធ្វើបច្ចុប្បន្នភាពអំពីលទ្ធផល បញ្ហាប្រឈមនានារបស់គម្រោង ទទួលយកអនុសាសន៍ពីកិច្ចប្រជុំ សម្រាប់កែលម្អការអនុវត្តគម្រោង
៣. ដើម្បីរៀបចំទស្សនកិច្ចសិក្សាដោយចុះពិនិត្យជាក់ស្តែងសម្រាប់ការយល់ដឹងកាន់តែច្បាស់អំពីបរិយាកាស ការងារ លទ្ធផល និងបញ្ហាប្រឈមជាក់ស្តែងរបស់គម្រោង។
បន្ទាប់ពីកិច្ចប្រជុំរួចមក ប្រតិភូទាំងអស់ អញ្ជើញទស្សនកិច្ចនៅស្រុកកៀនស្វាយ។

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button