ព័ត៌មានជាតិ
អង្គការUNDP ប្រគល់ទទួលតាប្លេក(Tablet) ចំនួន១៧០០គ្រឿង ដល់ក្រសួងផែនការ សម្រាប់ផ្តល់ជូន ឃុំ/សង្កាត់ ទូទាំងប្រទេស
រាជធានីភ្នំពេញ ៖ នាថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ ដោយពិនិត្យឃើញទំហំការងារ ប្រសិទ្ធភាពការងារ មិនអាចគាំទ្រការងារបានទាន់ពេលវេលា តាមរយៈការស្នើសុំរបស់ក្រសួងផែនការ អង្គការUNDP បានសម្រេចផ្តល់តាប្លេត (Tablet) ចំនួន ១,៧០០គ្រឿងបន្ថែមទៀត ជូនដល់ក្រសួងផែនការ សម្រាប់ផ្តល់បើកជូនឃុំ/សង្កាត់ ទូទាំងប្រទេស សម្រាប់អនុវត្តនីតិវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើសុំក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ។ ព័ត៌មានលម្អិត សូមអានសេចក្តីសេចក្តីជូនដំណឹង ក្រសួងផែនការខាងក្រោមនេះ៖