ក្រសួងផែនការ ផ្តល់តាប្លេត(Tablat) ១២៧គ្រឿង ដល់រដ្ឋបាលខេត្តកណ្តាល ដើម្បីពន្លឿនការងារកំណត់អត្តសញ្ញាណកម្ម គ្រួសារក្រីក្រងាយរងគ្រោះ ក្នុងអន្តរកាលអំឡុងជំងឺកូវីដ-១៩
ខេត្តកណ្តាល ៖ ក្រសួងផែនការ ផ្តល់តាប្លេត(Tablat) ១២៧គ្រឿង ដល់រដ្ឋបាលខេត្តកណ្តាល ដើម្បីយកទៅប្រគល់ជូន រដ្ឋបាល ឃុំសង្កាត់ទាំង១២៧ ទូទាំងខេត្ត ប្រយោជន៍ប្រើប្រាស់ ក្នុងការពន្លឿនការងារកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ងាយជនរងគ្រោះ ស្ត្រីមានផ្ទៃពោះ កុមារអាយុ២ឆ្នាំ តាមកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល ក្នុងអន្តរកាល អំឡុង ពេលមានវិបត្តិកូវីដ-១៩។
ក្នុងឱកាសដឹកនាំកិច្ចប្រជុំ គណៈបញ្ជាការឯកភាព ខេត្តកណ្តាល នៅសាលាខេត្ត នារសៀលថ្ងៃទី១៧កក្កដាម្សិលមិញនេះ ឯកឧត្តមគង់សោភណ្ឌ័អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តកណ្តាលបានគូសបញ្ជាក់ថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល គឺមិនមែនជាការចិញ្ចឹមប្រជាជនទេ ប៉ុន្តែវាជាការជួយប្រជាជនក្រីក្រ ជនរងគ្រោះ ស្ត្រីមានផ្ទៃពោះ និងកុមារអាយុ២ឆ្នាំរស់នៅក្នុងបន្ទុកម្តាយ ក្នុងអន្តរកាល អំឡុងពេល ជួបវិបត្តិជម្ងឺកូវីដ-១៩ តែប៉ុណ្ណោះ។
គូរបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលក្រសួងផែនការ ឧបត្ថម្ភតាប្លេត(Tablat) ដល់រដ្ឋបាលខេត្តកណ្តាល ក្រោមគំរោងឧបត្ថម្ភរបស់ UNDP និងដៃគូរអភិវឌ្ឍន៍នានា មានអង្គការ GIZ និង UNICEF ជាដើម៕