ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីសុខាភិបាលចុះបាញ់ថ្នាំសម្អាតស​ណ្ឋា​​​​​គារ បន្ទាប់ពីម្ចាស់ទីតាំងអនុ​ញ្ញា​តឱ្យយកធ្វើជាកន្លែងសម្រាប់ព្យា​បា​ល​អ្នកជំងឺកូវីដ-១៩ ជាសះស្បើយក​ន្ល​ងមក

ខេត្តព្រះ​​សីហនុ ៖ នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០នេះ លោក ឈិន សេងងួន អភិបា​លរ​ងខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីសុខាភិបាលចុះបាញ់ថ្នាំសម្អាតសណ្ឋាគារបន្ទាប់ ពី​ម្ចា​ស់​​ទី​តាំ​ង​អ​នុ​ញ្ញា​តយកធ្វើជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ជាសះស្បើយកន្លងមក។ ប​ន្ទា​ប់​ពី​អ្ន​ក​ជំងឺ​បានជាសះស្បើយអស់ហើយ មន្ត្រីសុខាភិបាល ក៏ដូចជារដ្ឋបាលខេត្ត រៀ​ប​ចំបាញ់ថ្នាំសម្លាប់មេរោគនៅសណ្ឋាគារនេះ ដើម្បីត្រៀមបើ​ក​ឱ្យដំណើរការអាជីវកម្មជា​ធ​ម្ម​តាឡើងវិញ។

ចំពោះវិធានការសុខាភិបាលបន្ទាប់ពីបាញ់ថ្នាំសម្អាតនិងសម្លាប់មេរោគនៅក្នុងបរិវេណសណ្ឋាគាររួចហើយ យើងត្រូវអនុវត្តបន្តមាន៣គឺ ទី១.សណ្ឋាគារត្រូវទុករយៈពេល១៤ថ្ងៃទើ​ប​អា​​ច​ដំណើរការអាជីវកម្មបាន។ តាមការបញ្ជាក់របស់អ្នកគ្រប់គ្រងសណ្ឋាគារ ចំពោះបន្ទ​ប់​ស្នា​ក់​នៅរបស់អ្នកជំងឺទុក១៤ថ្ងៃ ក្រោយពីធ្វើការបាញ់ថ្នាំសម្លាប់មេរោគ យើងនឹងចាប់ផ្ដើម​ជួស​ជុ​ល​កែលម្អឡើងវិញ ព្រោះការបាញ់ទឹកថ្នាំវាធ្វើឱ្យប្រឡាក់ជញ្ជាំង ដោយឡែកចំពោះបឹងកាឡូ នៅ​ម្ខាងទៀត ក្រោយ១៤ថ្ងៃ យើងអាចបើកឱ្យដំណើរការបានជាធម្មតា។  ២.បុ​គ្គ​លិ​ក​ស​ណ្ឋា​គា​​រក៏ត្រូវនៅដាច់ដោយឡែក១៤ថ្ងៃ ក្រោយ១៤ថ្ងៃអនុញ្ញាតចូលបម្រើការងារវិញ។​៣.​ក្រុម​គ្រូ​ពេ​ទ្យ​ដែលធ្វើការពាក់ព័ន្ធជាមួយនឹងអ្នកជំងឺកូវីដ-១៩ ដែលបានចូលយកសំណាកព្យាបាល និ​ង​​​ការថែទាំក៏ដាក់ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃដូចគ្នា ទើប​អា​ច​ចូ​ល​បំ​​ពេញ​កា​រ​ងា​រ​នៅ​អង្គ​ភាពវិញ។

អ្នកគ្រប់គ្រងសណ្ឋាគារបានបញ្ជាក់ទៀតថា អ្នកជំងឺកូវីដ-១៩នៅខេត្ត​រប​ស់​យើ​ង​ត្រូ​វ​បា​ន​​ព្យា​បា​ល​ជា​សះ​ស្បើ​យ​អ​ស់​ហើ​យកាលពីថ្ងៃទី០១ខែឧសភាឆ្នាំ២០២០កន្លងមក ក្នុង​នាម​ប្រ​ធា​ន​ក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋខេត្តព្រះសីហនុ សូ​ម​​ថ្លែងអំណ​រ​គុណ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹ​ក​​​នាំ​អ​នុ​វ​ត្ត​វិ​ធា​ន​កា​រ​ជា​ក់​ស្ដែ​ង​បា​ន​ម៉ត់ចត់គ្រប់ជ្រុងជ្រោយ ទាន់ពេលវេលាក្នុងការចាត់វិធានការ ទប់ស្កាត់ការពារជំងឺឆ្លងកូវីដ-១៩នៅព្រះរាជាណា​ចក្រកម្ពុជា និងសូមថ្លែងអំណរគុណចំពោះឯកឧត្តមសាស្ត្រាចារ្យ រដ្ឋម​ន្ត្រី​ក្រ​​សួងសុខាភិបាល និងឯកឧត្តម សាយ សំអាល់ ប្រធា​នក្រុ​មកា​រ​ងា​​រ​​ថ្នា​ក់ក​ណ្តា​ល​ចុះ​ជួ​យ​ខេ​ត្ត​ព្រះសីហនុ បានយកចិត្តទុក ដាក់គាំទ្រទាំងធនធានបច្ចេកទេស ស្មារតី សម្ភា​រៈ​ម​ក​ដ​ល់​រ​ដ្ឋ​បាលខេ​ត្ត ក្នុងការប្រ​យុ​ទ្ធ​ប្រ​ឆាំងជំងឺឆ្លង។

ម្យ៉ាងទៀត ឯកឧត្តម គួច ចំរើន អភិបាល​ខេ​ត្ត​ព្រះ​សី​ហនុ ធ្វើការដឹកនាំ នឹងចាត់​វិ​ធា​ន​កា​រ​ជាក់ស្ដែង និងដាក់ចេញនូវផែនការមុតស្រួចអនុវត្តបានរហ័សនៅក្នុងការទប់ស្កាត់ ការពា​រ​ជំ​ងឺឆ្លងកូវីដ-១៩នៅក្នុងខេត្តព្រះសីហនុបានទាន់ពេលវេលា។ អាជ្ញាធរគ្រប់ជាន់ថ្នាក់ ក៏​បា​ន​ចូ​ល​រួ​មអនុវត្តផ្សព្វផ្សាយដល់គ្រប់ភូមិ ឃុំ ក្រុង ស្រុក ក្នុងការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩  ជាពិ​សេសក្រុមគ្រូពេទ្យរបស់យើង បានយកចិត្តទុកដាក់ លះបង់បំពេញការងារទាំងយប់ ទាំងថ្ងៃ ក្នុងការត្រួតពិនិត្យ ពិគ្រោះយោបល់ដល់អ្នកជំងឺ ថែទាំអ្នកជំងឺរហូ​ត​ដ​ល់​ស្ថា​ន​ភា​ព​យើ​ងអា​ចទប់ស្កាត់បាននិងជាសះស្បើយទាំងអស់នៅក្នុងខេត្តព្រះសីហនុ។

ក្នុងឱកាសនោះលោក ក៏បានថ្លៃអំណរគុណសប្បុរសជន និងអ្នកវិនិ​យោគ​នៅ​ក្នុ​ង​ខេ​ត្ត​ព្រះ​សីហនុ ដែលបានជួយឧបត្ថម្ភជាសម្ភារៈ ថវិកា និងមធ្យោបាយ ក្នុងការ​ងា​រ​ប​ម្រើ​ឱ្យ​កា​រ​ប្រ​យុ​ទ្ធ​ប្រឆាំងនឹងជំងឺកូវីដ-១៩នៅក្នុងខេត្តព្រះសីហនុ មិនធ្វើ​ឱ្យ​មា​ន​កា​រ​រី​ក​រា​ល​ដា​ល​នៅ​ក្នុ​ង​ស​ហគមន៍។

ការចាត់វិធានការដ៏មានប្រសិទ្ធភាពបែបនេះ មានកត្តា៣សំខាន់ៗ ទី១.ចំណាត់​ការ​រ​ប​ស់​រា​ជរដ្ឋាភិបាលបានទាន់ពេលវេលា, ទី២.គោលការណ៍អភិបាលកិច្ចល្អ មានប្រសិទ្ធិភាព ដែ​ល​​​មា​នសកម្មភាពដូចជា ការទទួលខុសត្រូវ គណនេយ្យភាព ការចូលរួម​រ​ប​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​ប្រ​ក​ប​ដោយតម្លាភាព និងការធ្វើសេចក្តីសម្រេចចិត្តបានត្រឹមត្រូវ , ទី៣.លំហូរពត៌មាននៅកម្ពុជា មានភា​ពទូលំទូលាយ តាមរយ:វិទ្យុ ទូរទស្សន៍ និងបណ្ដាញសង្គមនានា ធ្វើឱ្យប្រ​ជា​ព​ល​រ​ដ្ឋ​ឆា​ប់​ទទួលបានពត៌មាន និងទទួលបានចំណេះដឹងផ្សេងៗដែលជាកត្តាជោគជ័យក្នុងការ ទប់ស្កា​ត់​ជំងឺកូវីដ-១៩បានទាន់ពេលវេលា។

ព្រមទាំងបាន​សំណូ​ម​ព​រ​ដ​ល់​ក្រុ​ម​គ្រូ​ពេ​ទ្យ​ជួ​រ​មុ​ខ​ ត្រូវថែរក្សាសុវត្ថិភាពផ្ទាល់ខ្លួន ក្នុង​កា​រ​​​បំពេញបេសកកម្ម ពិនិត្យ ព្យាបាលអ្នកជំងឺកូវីដ-១៩បា​ន​ជា​សះ​ស្បើ​យ​អ​ស់​កា​ល​ពី​ថ្ងៃ​ទី​១ ខែឧសភាឆ្នាំ២០២០កន្លងមកនេះ។  សូមបញ្ជាក់ថា នៅខេត្តព្រះសីហនុ មានអ្នកជំងឺកូវីដ-១៩ចំនួន៤០នាក់ ដែ​ល​នាំ​ចូ​ល​ម​ក​ពី​ខា​ងក្រៅប្រទេស ត្រូវបានព្យាបាលជាអស់ហើយ ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button