ព័ត៌មានជាតិ

ពិធីប្រកាសទទួលស្គាល់ឯកឧត្ដម គួច ចំរើន ជាប្រធានគណៈកម្មាធិការស.ស.យ.ក.ខេត្តកណ្តាល

ខេត្តកណ្តាល៖ នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ឯកឧត្ដម គួច ចំរើន ជាប្រធានគណៈកម្មាធិការស.ស.យ.ក.ខេត្តកណ្តាល។ អញ្ជើញចូលរួមក្នុងពិធីនេះដែររួមមាន ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកាគណៈអចិន្រ្តៃយ៍ និងឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈកម្មាធិការកណ្តាល និងរួមទាំង សមាជិក សមាជិកាជាច្រើនរូប។
ឯកឧត្តម សុះ មុះសិន អនុប្រធានស.ស.យ.ក. បានឡើងអានសេចក្តីសម្រេចស្តីពីការទទួលស្គាល់ប្រធានគណៈកម្មាធិការ ស.ស.យ.ក. ខេត្តកណ្តាល ដោយក្នុងនោះ ឯកឧត្តម គួច ចំរើន ត្រូវបានតែងតាំងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល។ បន្ទាប់ពីទទួលបានការតែងតាំង ឯកឧត្តម គួច ចំរើន បានធ្វើការប្តេជ្ញាចិត្តដោយគោរពអនុវត្តយ៉ាងភ្ជាប់ខ្ជួននូវលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងសេចក្តីសម្រេចនានារបស់ស.ស.យ.ក ដើម្បីចូលរួមកសាងផែនការសកម្មភាព និងខិតខំឱ្យអស់ពីសមត្ថភាព ក្នុងការដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្ដាល ឱ្យមានការរីកចម្រើន និងទទួលបានជោគជ័យតទៅមុខទៀតផងដែរ។

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button